Tuesday, January 21, 2025
Homeព័ត៌មានជាតិសុំលុយដើរលេងឆ្លងឆ្នាំមិនបាន ព្រឹកឡើងម៉ែដើរទៅក្រោយផ្ទះ ស្រែកផ្អើលភូមិ

សុំលុយដើរលេងឆ្លងឆ្នាំមិនបាន ព្រឹកឡើងម៉ែដើរទៅក្រោយផ្ទះ ស្រែកផ្អើលភូមិ

ខេត្តសៀមរាប ៖ យុវជនម្នាក់ បានសុំលុយម្តាយយកទៅដើរលេងឆ្លងឆ្នាំ តែម្តាយមិនឱ្យ ក៏ធ្វើឱ្យកើតមានជម្លោះពាក្យសម្តីជាមួយគ្នាមួយប៉្រាវ ស្រាប់តែឈឺចិត្តស្អិតទ្រូង រហូតដល់គិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង១២នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដើមឈើខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង។

យុវជនចិត្តខ្លាំងគំនិតខ្លី ដែលសុំលុយម៉ែដើរលេងឆ្លងឆ្នាំអត់បាន បែរជាដាច់ចិត្តចងកសម្លាប់ខ្លួន មានឈ្មោះម៉ៃ ម៉ម អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ បានសុំលុយ ម្តាយរបស់ខ្លួនបំណងយកទៅដើរលេងឆ្លងឆ្នាំថ្មី ប៉ុន្តែត្រូវម្តាយប្រកែកមិនឱ្យ និងបានស្តីបន្ទោសតិចតួចទៀត ពីរឿងដើរលេងមិនសូវជួយការងារផ្ទះ ជាហេតុធ្វើឱ្យជនរងគ្រោះជាកូនប្រុសខឹងសម្បា ក៏កើតមានជម្លោះពាក្យសម្តីជាមួយម្តាយមួយប៉្រាវទៅ។

ប្រភពដដែលបន្តថា បន្ទាប់ពីទាស់សម្តីជាមួយម្តាយរួច ជនរងគ្រោះក៏បានដើរចេញបាត់ពីផ្ទះទៅ ចំណែកស្ត្រីជាម្តាយក៏មិនបានចាប់អារម្មណ៍អ្វីដែរ ហើយក៏មិននឹកស្មានដល់សោះថា កូនប្រុសរូបនេះអាចនឹងមានគំនិតខ្លីដល់ម្លឹង។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ស្ត្រីជាម្តាយក៏ប្រទះឃើញកូនប្រុសរបស់គាត់ បានចងកសម្លាប់ខ្លួននៅលើដើមឈើខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌទ្បើយ។ សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES