Monday, January 20, 2025
Homeព័ត៌មានជាតិប្តីចាក់សាហាយ១កាំបិត ឃើញផ្ទាល់នឹងភ្នែក កំពុងរួមរ័កប្រពន្ធក្នុងបន្ទប់

ប្តីចាក់សាហាយ១កាំបិត ឃើញផ្ទាល់នឹងភ្នែក កំពុងរួមរ័កប្រពន្ធក្នុងបន្ទប់

ភ្នំពេញ៖ ហេតុការណ៍ប្រុសកំហូចលួចរួមរ័កប្រពន្ធគេ បែរជាត្រូវប្តីគេតាមទាន់កាប់១កាំបិតរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិក្រួស។

ស្ត្រីជាប្រពន្ធជើងល្អ ដែលមានប្តីមានកូនរួចទៅហើយបែរជាទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មី ក្បត់ចិត្តប្តីនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យជិត៤០ឆ្នាំ ស្លៀករ៉ូបផ្កាចម្រុះពណ៌។ ចំណែកបុរសជាប្រុសសហាយ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យស្របាក់ស្របាលគ្នា ស្លៀកខោជើងវែងពណ៌ខ្មៅ ដោះអាវ និងមានស្នាមរបួសហូរឈាម ក្រហមច្រាលនៅលើស្មាខាងស្តាំ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bros Net កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហោះរូបភាព១សន្លឹក បង្ហាញពីបុរសម្នាក់ មានស្នាមរបួសត្រង់ស្មា និងត្រូវប៉ូលិសចាប់វាយខ្នោះ ឈរទល់មុខស្ត្រីម្នាក់ រួចសរសេរបញ្ជាក់យ៉ាងខ្លីថា “ប្រពន្ធមានសហាយ ប្តីមកទាន់ កំពុងឱបគ្នានៅលើគ្រែ ត្រូវប្តីមកទាន់ កាប់មួយកាំបិត…”។

បន្ទាប់មក នៅព្រឹកថ្ងៃដដែលនោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកបន្ថែមទៀត ព្រមទាំងវីដេអូឃ្លីបមួយទៀតផង និងបានសរសេរបញ្ជាក់ថា “កាលពីយប់ថ្ងៃអាទិត្យ ទី៣០ ខែធ្នូ វេលាម៉ោងប្រហែល៨ ជិត៩យប់ មានការកាប់បុរសម្នាក់ ដោយសារតែប្រពន្ធមានសាហាយ ប្តីតាមទាន់កំពង់គីគីលូលើគ្រែ ប្តីទប់ចិត្តមិនបាន កាប់១បិតរយះស្មាស្តាំ…”។

ដោយឡែកនៅក្នុងវីដេអូឃ្លីបរយៈពេល១នាទីនិង៣៤វិនាទី ដែលថតដោយបុរសជាប្តីផ្ទាល់ គេស្តាប់លឺសំឡេងបុរសជាប្តី បាននិយាយទាំងញ័រមាត់ និងខឹងសម្បាថា“ល្អណាស់ ច្បាស់ល្អណាស់នាង ពេលហ្នឹង មើលទៅទាន់លើគ្រែច្បាស់ណាស់ នេះហែងឱ្យច្បាស់ ហ្នឹងហើយហែង ដេកលើក្បាលគ្នា អញប្រាប់ហែងតាំងពីហែងចូលម៉ូតូពីណា អញតេតាំងពីភ្នំពេញមក អញច្បាស់ការណ៍ហើយ បានអញហ៊ានធ្វើ អញថាឱ្យហែងចេញ ហែងមិនចង់ចេញទេ ល្អណាស់ ងែង បាទមើលទៅនេះ បងប្អូនមើលទៅនេះ ហ្នឹងកូនយាយនី តាឈឿន នៅភូមិក្រួស កូនយាយនី តាឈឿន ហើយហ្នឹង នៅភូមិក្រួស ឱ្យដឹងបងប្អូន នេះហើយរូបភាពវា ដែលខ្ញុំតាមទាន់នៅលើគ្រែ…”។

តាមរយៈវីដេអូឃ្លីបខាងលើ បញ្ជាក់ឱ្យឃើញថា ករណីនេះ កំពុងស្ថិតក្នុងចំណាត់ការរបស់សមត្ថកិច្ច ដោយជនជាប្រុសសហាយ លួច រួមរ័កប្រពន្ធគេ ដែលរងរបួស ដោយសារប្តីរបស់គេកាប់១កាំបិតនោះ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ និងបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្យាបាល របួសជាមុនសិន ទើបនាំត្រឡប់យកមកសួរនាំ និងចាត់ការតាមបណ្តឹងភាគីបុរសជាប្តី។

បន្ទាប់ពីវីដេអូឃ្លីប និងរូបភាពខាងលើ ត្រូវបានបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញអ្នកប្រើប្រាស់ បណ្តាញសង្គមភាគច្រើន បានសម្តែងនូវការរិះគន់យ៉ាងចាស់ដៃចំពោះភាគីបុរសជាប្រុសសហាយ ពិសេសភាគីស្ត្រីជាប្រពន្ធ ដែលហ៊ានក្បត់ចិត្តប្តី នាំប្រុសថ្មីមករួមរ័កដល់ផ្ទះ ដោយគ្មានការអៀនខ្មាស។ យ៉ាងណា ក៏មានមតិមួយចំនួន បានលើកឡើង មិនគាំទ្រចំពោះអំពើហិង្សារបស់បុរសជាប្តី នោះឡើយ ដោយចង់ឱ្យមានការដោះស្រាយគ្នាតាមសន្តិវិធី និងផ្លូវច្បាប់វិញទើបជាការប្រសើរ។

ជុំវិញរឿងរ៉ាវសហាយស្មន់ខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺបញ្ជាក់ ពីសាមីខ្លួនបុរសជាប្តី ស្ត្រីជាប្រពន្ធ ក៏ដូចជាភាគី ប្រុសសហាយបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES