Tuesday, January 21, 2025
Homeព័ត៌មានជាតិក្រមុំខូចចិត្ត ពីយប់ចូលដេកក្នុងផ្ទះធម្មតា ទៀបភ្លឺឃើញនាងចងកលើដើមស្វាយ

ក្រមុំខូចចិត្ត ពីយប់ចូលដេកក្នុងផ្ទះធម្មតា ទៀបភ្លឺឃើញនាងចងកលើដើមស្វាយ

ខេត្តស្ទឹងត្រែង៖ នារីគិតខ្លីដែលចងកធ្វើអត្តឃាត កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចដើមស្វាយខាងមុខផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិជិះក្រោម ឃុំងព្រែកមាស ស្រុកសៀមប៉ាង។ មានឈ្មោះផៃ ឈូក អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពពីក្រុមគ្រួសារនារីរងគ្រោះខាងលើ បានបញ្ជាក់ប្រាប់ថា នារីរងគ្រោះបានកើតមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ ទោះជាកន្លងមកក្រុមគ្រួសារធ្លាប់នាំទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលយ៉ាងណាក៏មិនបានជាសះស្បើយសោះ គ្រាន់តែបានស្រាកស្រានបន្តិចបន្តួច ក៏ចាប់ផ្តើមរើឡើងវិញ ធ្វើឱ្យនាងរស់នៅលំបាកក្នុងខ្លួនយ៉ាងខ្លាំង។

ប្រភពដដែលបន្តថា លុះមួយួរយៈចុងក្រោយនេះ ស្ថានភាពជំងឺរបស់នារីរងគ្រោះចេះតែធ្វើទុក្ខញឹកញាប់ណាស់ ជាហេតុធ្វើឱ្យនាងចេះតែត្អូញត្អែរប្រាប់គេឯង មិត្តភក្តិ និងក្រុមគ្រួសារថា នាងលែងចង់រស់នៅទៀតហើយ ព្រោះពិបាកទ្រាំខ្លាំងណាស់ យល់ល្អ ស្លាប់ឱ្យផុតទៅប្រសើរជាង។ យ៉ាងណា ទាំងមិត្តភក្តិ និងក្រុមគ្រួសារ ចេះតែនិយាយលើកទឹកចិត្ត កុំឱ្យនាងគិតខ្លីបែបនេះទៀត ព្រោះការស្លាប់មិនមែនជាវិធីដោះស្រាយដ៏ល្អនោះទេ។

ប្រភពខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នារីរងគ្រោះ បានចូលដេកនៅក្នុងផ្ទះដូចសព្វដង ចំណែកក្រុមគ្រួសារមិនបានចាប់អារម្មណ៍អ្វីនោះទេ ហើយក៏នាំគ្នាដេកលង់លក់អស់ទៅ។ ស្រាប់តែមកដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅពេលភ្ញាក់ពីដំណេក ស្រាប់តែបាត់មិនឃើញនារីរងគ្រោះ ទើបមានការភ្ញាក់ផ្អើល ដើរតាមស្វែងរកទាំងយប់ ស្រាប់តែពេលចេញមកមើលនៅមុខផ្ទះ ក៏ប្រទះឃើញនារីរងគ្រោះចងកសម្លាប់ខ្លួននៅលើដើមស្វាយខាងមុខផ្ទះបាត់ទៅហើយ៕

RELATED ARTICLES