Monday, January 20, 2025
Homeព័ត៌មានជាតិប្រពន្ធឱ្យលុយ១០ម៉ឺន ប្តីថា "បងលាអូនសិនហើយ" រត់ទៅចងកលើដើមត្នោត

ប្រពន្ធឱ្យលុយ១០ម៉ឺន ប្តីថា “បងលាអូនសិនហើយ” រត់ទៅចងកលើដើមត្នោត

ខេត្តកំពង់ធំ៖ ករណីនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង១០ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចដើមត្នោត១ដើម ត្រង់បឹងបត់ដៃតំបន់ឡស្រងៀម ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។

បុរសគំនិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះធី ចាន់ណេង អាយុ២២ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះឌឿន ស្រីនាម អាយុ២៣ឆ្នាំ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ក្នុងរយៈពេល២ទៅ៣ថ្ងៃ មុនថ្ងៃកើតហេតុនេះ ប្តីរបស់នាងហាក់មានសភាពទឹកមុខខ្មៅខុសប្រក្រតី និងចេះតែដើរផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយទោះជានាងជាប្រពន្ធនិងម្តាយសួរនាំយ៉ាងណាក៏ប្តីនេះ មិនព្រមប្រាប់សោះ ដោយចេះតែនិយាយថា អត់អីទេៗ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ប្តីបានមកសុំលុយពីនាង ចំនួន១០ម៉ឺនរៀល។ លុះបានលុយដល់ដៃ ប្តីក៏និយាយមកកាន់នាងជាប្រពន្ធថា “បងលាអូនហើយ” ចំណែកនាងក៏មិនចាប់អារម្មណ៍អ្វីដែរ នឹកស្មានថាប្តីយកលុយទៅផឹកស្រា មិនដឹងថា តាមពិតប្តីបែរជាមានគំនិតខ្លីចងកសម្លាប់ខ្លួនបែបនេះសោះ។

ស្ត្រីជាប្រពន្ធបានឱ្យដឹងទៀតថា រហូតមកដល់វេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃដដែល នៅតែមិនទាន់ឃើញប្តីត្រឡប់មកផ្ទះវិញទៀត ទើបនាងបានចេញទៅតាមរកប្តី ស្រាប់តែពេលមកដល់ត្រង់ចំណុចបឹងបត់ដៃតំបន់ឡស្រងៀម ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ឃើញសពចងកនិងដើមត្នោតស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលដល់អ្នកភូមិចោមរោមមើល និងជួយស្រាយចំណងដាក់សពចុះក្រោម រួចដឹកត្រឡប់មកផ្ទះវិញ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង៕

RELATED ARTICLES