Saturday, April 20, 2024
Homeព័ត៌មានជាតិរថយន្ដស៊ាំងយ៉ងបើកបុកតាជិះកង់ឆ្លងថ្នល់ កិនបែកក្បាលធ្លាយខួរស្លាប់

រថយន្ដស៊ាំងយ៉ងបើកបុកតាជិះកង់ឆ្លងថ្នល់ កិនបែកក្បាលធ្លាយខួរស្លាប់

ភ្នំ្នពេញ៖ តាអាយុ៧២ឆ្នាំម្នាក់ ខណៈពេលជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តឈ្នួលបើកជែងគ្នាជ្រុលចង្កូតទៅបុកពីក្រោយនិងកិនបណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមនៅនឹងកន្លែង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៦នៅត្រង់ចំណុចខាងមុខការាសសាំងតេលាស្ថិតនៅក្នុងភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ។

dffdbdsds
រថយន្ដបង្កហេតុ

រថយន្តបង្ករត់ឈ្នួលម៉ាកសាំយ៉ុងព៏ណសពាក់ស្លាក់លេខភ្នំពេញ2L9454រត់ឈ្នួលដឹកអ្នដំណើរពីភ្នំពេញទៅកំពង់ចាមរតនះគីរីបើកបដោយយុវជនម្នាក់ឈ្មោះ ឆន រ៉ាវុធ អាយុ១៨ឆ្នាំមានទីលំនៅភូមិដីក្រហមឃុំមៀនស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជនរងគ្រោះមានឈ្មោះ គុច  លន់  ភេទប្រុសអាយុ៧២ឆ្នាំមានមុខរបរនៅផ្ទះស្នាក់នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុលោកតាដែលជាជនរងគ្រោះបានធាក់កង់ចេញពីផ្ទះ ទៅផ្ទះលោកមេភូមិ ដើម្បីសុំដីមាត់ព្រែកសង់ខ្ទមរស់នៅ ដោយសារតែគាត់មានជីវភាពក្រីក្រពេកដោយចិញ្ចឹមកូនប្រុសស្រី៦នាក់ នៅក្នុងបន្ទុក។ខណ:ជួបមេភូមិរួច លោកតាបានធាក់កង់តាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចកើតហេតុលោកតាបានធាក់កង់ឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ដែលធ្វើដំណើរស្របទិសគ្នា បានបើកវ៉ារថយន្តមួយគ្នាទៀត រួចជ្រុលទៅបុកជនរងគ្រោះពីក្រោយបោកក្បាលនឹងកញ្ចក់រថយន្តផ្លោងបោកនឹងថ្នល់រួចត្រូវរថយន្តបើកកិនពីលើក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង។

dsffdsdds
ពលរដ្ឋចោមរោមមើលហេតុការណ៍

ក្រោយកើតហេតុអ្នកបើកបរបានព្យាយាមបើករថយន្តគេចខ្លួនបានប្រហែល៥០ម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បច្ចុប្បន្នអ្នកបើករថយន្តបង្ក និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរវាស់វែងយកទៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយតាមនីតិវិធី ៕

កែវ  ឈីម

RELATED ARTICLES