Thursday, April 25, 2024
Homeព័ត៌មានជាតិរថយន្ដ​ដឹក​ខ្សាច់ ​បើក​កៀរ​ម៉ូតូ​ដួល​ កិន​នារី​ម្នាក់​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​ស្លាប់​

រថយន្ដ​ដឹក​ខ្សាច់ ​បើក​កៀរ​ម៉ូតូ​ដួល​ កិន​នារី​ម្នាក់​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​ស្លាប់​

ភ្នំ្នពេញ៖ នារីម្នាក់ កំពុងជិះម៉ូតូ ត្រូវរថយន្តដឹកខ្សាច់បើកបុកនិងកៀរពីក្រោយ ដួលម៉ូតូនិងកិនពីលើ បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ នៅត្រង់ចំណុចខាងមុខខណ្ឌរដ្ឋបាលជលផលភ្នំពេញភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ   ។

sdfgvdsf

រថយន្តបង្កម៉ាកហ៊ីយឡាន់ដាយព៏ណខៀវពាក់ស្លាក់លេខភ្នំពេញ3C-2537អ្នកបើកមិនត្រូវបានស្គាល់ឈ្មោះក្រោយពេលកើតហេតុ រត់គេចខ្លួនបាត់តែម្តង ។ ជនរងគ្រោះមានឈ្មោះជួប សុគន្ធា ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ស្នាក់បន្ទប់ជួល នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិបល្ន័ង្កកើតឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ជិះម៉ូតូម៉ាក់សង់ប៊ិច ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BD-2557។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគែឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម្នាក់ឯងតាមផ្លូវលេខ៥៩៨ក្នុងទិសដៅពីជើងទៅត្បូងចំណែកឯរថយន្តបង្កបើកបរតាមក្រោយក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុបានបុកនិងគាពីក្រោយបណ្តាលឱ្យម៉ូតូរងគ្រោះដួលខ្ទាតមកខាងស្តាំដៃចំណែកឯជនរងគ្រោះដួលខ្ទាតក្បាលចូលទៅចំកង់រថយន្តខាងស្តាំកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុរីឯរថយន្តបង្កក្រោយពីកិនជនរងគ្រោះរួចបានបើករថយន្តរត់ប្រហែល៤០ម៉ែត្រឈប់រថយន្តនៅចិញចើមផ្លូវផ្នែកខាងស្តាំដៃរត់គេចខ្លួនបាត់ស្រមោល ។

Xdsvdf
រថយន្ដបង្កហេតុ តៃកុងរត់គេចខ្លួនបាត់

បច្ចុប្បន្នអ្នកបើករថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរវាស់វែងយកទៅការិយាល័យចរាចរផ្លូវគោក រងចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសាកសពត្រូវបានដឹកយកទៅមន្កលទុកវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

កែវ  ឈីម

RELATED ARTICLES