Friday, September 20, 2024
Homeព័ត៌មានជាតិក្រមុំ​ដេក​លក់​ បង​ថ្លៃ​ប្រុស​លប​ចូល​ចាប់​រំលោភ​

ក្រមុំ​ដេក​លក់​ បង​ថ្លៃ​ប្រុស​លប​ចូល​ចាប់​រំលោភ​

ខេត្តរតនគិរី៖ បុរសល្មោភកាមម្នាក់ ប្រទះឃើញនាងក្រមុំប្អូនថ្លៃស្រីរបស់ខ្លួនកំពុងដេកលង់ លក់នៅក្នុងខ្ទមចាំចម្ការ ក៏បែកគំនិតលបចូល ទៅធ្វើសកម្មភាពចាប់រំលោភ តែសំណាងល្អ នាងរើបម្រះ រួចរត់ចេញក្រៅស្រែកឆោឡោ ផ្អើលដល់អ្នកភូមិ ដេញចាប់ក្របួចបងថ្លៃកំហូច ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីបងថ្លៃប្រុសរំលោភប្អូនថ្លៃស្រីនេះ បានកើតមានឡើងកាលពីវេលាយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខ្ទមចាំចម្ការ មួយកន្លែង ស្ថិតក្នុងភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស។

ជនសង្ស័យល្មោភកាមរូបនេះ មានឈ្មោះ លាវ ហៀង អាយុ២៦ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារី- រងគ្រោះ មិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណ នោះទេ គ្រាន់តែដឹងថា មានអាយុ១៧ឆ្នាំ មុខ របរធ្វើចម្ការ និងមានលំនៅក្នុងភូមិខាងលើ ជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នារីរងគ្រោះបានចូលទៅ  ដេកនៅក្នុងខ្ទមចាំចម្ការរបស់ខ្លួនដូចសព្វមួយដង។ លុះបន្តិចក្រោយមក ជនសង្ស័យបានដើរមក ឃើញប្អូនថ្លៃស្រីកំពុងដេកលង់លក់ ក៏បែកគំនិត លបចូលទៅចាប់រំលោភនារីរងគ្រោះទាំងកំរោល តែម្តង តែត្រូវនារីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ពេល ក៏ព្យាយាមរើបម្រះរហូតដល់រួចពីក្រញាំតណ្ហា របស់បងថ្លៃកំហូច រួចក៏ស្រែកឆោឡោហៅ គេឯងឱ្យជួយ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ អ្នកភូមិនិងក្រុមគ្រួសារ ចេញមកដេញចាប់ ក្របួចជនសង្ស័យជាប់ រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃុំតាឡាវ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES