Monday, January 20, 2025
Homeព័ត៌មានជាតិខ្លាំងបាត់!!! ពង្រត់កូនគេរួមរ័កលើផ្ទះ ម៉ែតាមទាន់

ខ្លាំងបាត់!!! ពង្រត់កូនគេរួមរ័កលើផ្ទះ ម៉ែតាមទាន់

ខេត្តព្រៃវែង ៖ ករណីប្រុសព្រានពង្រត់កូនក្រមុំគេ យកមករួមរ័កដល់លើផ្ទះ តែត្រូវម្តាយគេតាមទាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង។

ជនសង្ស័យដែលពង្រត់កូនក្រមុំគេមករួមរ័ក រហូតជាប់ខ្នោះ មានឈ្មោះអ៊ឹម នឿន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុង ភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង។ ចំណែកនារីរងគ្រោះ ទើបនឹងមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។

លុះក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះទៅដល់ផ្ទះរបស់ជនសង្ស័យ តាមការចង្អុល បង្ហាញពីស្ត្រីជាម្តាយនារីរងគ្រោះ រួចក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យនៅនឹងផ្ទះតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៊ឹម នឿន បានឆ្លើយសារភាពថា រូបគេពិតជាបានរួមភេទជាមួយនារីរងគ្រោះបានសម្រេចប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES