Saturday, April 20, 2024
Homeកីឡាអន្ដរជាតិស្ងាត់ៗ​Arsenal​ ចាយ​លុយ​ជាង​ ១០​០លាន​ដុល្លារ​ ទិញ​កីឡាករ​៥នាក់ ​

ស្ងាត់ៗ​Arsenal​ ចាយ​លុយ​ជាង​ ១០​០លាន​ដុល្លារ​ ទិញ​កីឡាករ​៥នាក់ ​

ទោះបីក្លឹបធំៗនៅក្នុងក្របខ័ណ្ឌអង់គ្លេសប្រឺមីញេលីក សកម្មក្នុងការទិញនិងដោះដូរកីឡាករកាលពីដើមរដូវកាលយ៉ាងណាក្តី ក្លឹបArsenal ហាក់ដូចជាស្ងាត់ស្ងៀម មិនមានកម្រើកអ្វីសោះ រហូតមកដល់នាទីចុងក្រោយ មុនថ្ងៃបិទបញ្ចប់រដូវកាលដោះដូរ ទើបក្លឹបខ្លាំងមួយនេះប្រញាប់ប្រញាលចំណាយលុយជាង ១០០លានដុលា្លរ ទិញបានកីឡាករ  ៥រូប យកមកពង្រឹងក្លឹប ។ សម្រាប់រដូវកាលដោះដូរនេះ ក្លឹបកំាំភ្លើងធំ Arsenal បាននាំយកសមាជិកថ្មីចំនួន៥ រូប មកកាន់ពហុកីឡដ្ឋាន Emirates Stadium ដែលក្នុងនោះរួមមានកីឡាករ Granit Xhaka ,Takuma Asano , Rob Holding , Lucas Perez និង Mustafi ។

Ar

ក្នុងចំណោមកីឡាករទាំង ៥នាក់នោះ មានតែកីឡាករសំខាន់ពីររូបប៉ុណ្ណោះ គឺខ្សែប្រយុទ្ធ Lucas Perez ពីក្លឹប Deportivo និង កីឡាករខ្សែការពារ Mustafi ពីក្លឹប Valencia ។

កីឡាករ ខ្សែប្រយុទ្ធ Lucas Perez មានតម្លៃ ១៧លានផោន ស្មើនឹង ជាង២២លានដុល្លារអាមេរិក និង កីឡាករកីឡាករ Mustafi តម្លៃជាង ៣៥លានផោន ស្មើនឹងជាង ៤៥លានដុល្លារអាមេរិក។

ដោយ៖ ហេង ដេត

RELATED ARTICLES