Saturday, April 20, 2024
Homeព័ត៌មានជាតិចោរឆក់ទូរស័ព្ទកូនស្រី ម្តាយជួយទាញ ធ្លាក់ពីលើម៉ូតូសន្លប់ស្តូកស្តឹង

ចោរឆក់ទូរស័ព្ទកូនស្រី ម្តាយជួយទាញ ធ្លាក់ពីលើម៉ូតូសន្លប់ស្តូកស្តឹង

ភ្នំពេញ៖ ឪពុកម្តាយនិងកូនស្រីជិះម៉ូតូមួយគ្រឿង ត្រូវជនសង្ស័យឆក់ទូរស័ព្ទកូនស្រីម្តាយឃើញទាន់ចាប់ទាញមកវិញបណ្តាលឲ្យធ្លាក់ពីលើម៉ូតូដួលបោកក្បាលសន្លប់ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៣០ ខែសីហា តាមបណ្តោយផ្លូវព្រះនរោត្តម នៅចំណុចមុខសាកលវិទ្យាល័យជាតិគ្រប់គ្រងស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

dsffddf
សមត្ថកិច្ចជួយក្រៀរនារីរងគ្រោះ ទៅពេទ្យ

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអុំប្រុសនឹងអុំស្រីរួមដំណើរជាមួយកូនស្រីម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកមិនចាំស្លាកលេខធ្វើដំណើរស្របទិសដៅគ្នាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីកូនស្រីរបស់ជនរងគ្រោះ ក៏ត្រូវស្រ្តីជាម្តាយចាប់ប្រទាញប្រទង់គ្នាជាមួយជនសង្ស័យបណ្តាលដួលខ្លួនឯងធ្លាក់ពីលើម៉ូតូដួលបោកក្បាលនៅនឹងថ្នល់សន្លប់ស្តូកស្តឹងរងរបួសធ្ងន់ ប៉ុន្តែទូរស័ព្ទម៉ាកសាំសុង ឆក់មិនបានសម្រេចទេគ្រាន់តែជ្រុះបែកអេក្រង់ ភ្លាមៗនោះដែលជនសង្ស័យឃើញជនរងគ្រោះគាត់ដួលរងរបួសធ្ងន់ពេកក៏បានបើកម៉ូតូជិះចេញគេខ្លួនបាត់ស្រមោល ចំនែកឯជនរងគ្រោះត្រូវជាកូនស្រីក៏រងរបួសធ្ងន់ដែលតែសំណាងល្អមានអ្នកធ្វើដំណើរកាត់នឹងនាំគ្នាជួយយកប្រេងខ្យល់រិតនឹងបានទំនាក់ទំនងសាច់ញាតិមកដឹកយកទៅព្យាបាលទៅតាមរថយន្តនៅឯមន្ទីរពេទ្យកាលម៉ែត ។

ddfsdd
ពលរដ្ឋចោមរោមមើលកន្លែងកើតហេតុ

ក្រោយពេលកើតហេតុ ម្តាយជនរងគ្រោះត្រូវដឹកទៅតាមម៉ូតូរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំនែកឯម៉ូតូវិញត្រូវសាច់ញាតិយកជិះទៅតាមក្រោយ ៕

ស៊ុន ប៊ុន្ធី

RELATED ARTICLES