Wednesday, April 24, 2024
Homeព័ត៌មានជាតិចេញ​ពីក្លឹបត្រូវជនមួយក្រុម ហូតខ្សែក្រវាត់ដេញវាយ

ចេញ​ពីក្លឹបត្រូវជនមួយក្រុម ហូតខ្សែក្រវាត់ដេញវាយ

ភ្នំពេញ៖ យុវជន៣នាក់ នាំចេញពីក្លឹបប្លូឡាញត្រឡប់ទៅផ្ទះវិញត្រូវក្មេងទំនើងមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿងបាននាំគ្នាយកខ្សែក្រវាត់ជិះដេញវាយបណ្តាលឲ្យរងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី៣១ ខែសីហា តាមបណ្តោយផ្លូវ២៧១ នៅចំណុចមុខមន្ទីរពេទ្យរុស្សី ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

dfdfds

តាមប្រភពពត៌មានពីយុវជន៣នាក់នោះប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងអស់មានគ្នា៣នាក់ បានខ្ចីម៉ូតូមិត្តភ័ក្រជិះម៉ាកZoomer-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1FK5108 ជិះទៅលេងក្លឹបប្លូឡាញតាំងពីម៉ោង៩យប់ រហូតដល់ម៉ោងម៉ោងកើតហេតុខាងលើ ពួកគេបាននាំគ្នាចេញមកវិញ គោលបំនងត្រឡប់ទៅផ្ទះវិញនៅម្តុំភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ខណៈពេលជិះមកដល់ជិតមន្ទីរពេទ្យរុស្សី ក៏ស្រាប់តែមានក្មេងទំនើងមួយក្រុម ជិះម៉ូតូ៥ទៅ៦គ្រឿង មានគ្នាជិត១០នាក់ បានហូតខ្សែក្រវាត់នាំគ្នាដេញវាយពួកគេទំាង៣ នាក់ ត្រូវចំមុខមួយខ្សែក្រវាត់ សំណាងល្អមិនមានរងរបួសធ្ងន់អីនោះឡើយ ភ្លាមៗនោះដែលក្មេងទំនើងមួយក្រុមនោះបាននាំគ្នាបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់ ។ ចំនែកយុវជន៣នាក់នោះ បាននាំគ្នាឈប់ម៉ូតូរើសដុំថ្មចំនួន ២ដុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលទំនប់ទឹកស្មានថារើសដុំថ្មទុកវ៉ៃនរណាម្នាក់ ។

dfsda

ក្រោយពេលកើតហេតុ យុវជនទាំង៣នាក់ រួមនឹងវត្ថុតាងដុំថ្ម២ដុំ ត្រូវកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីអប់រំ ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES