Monday, January 12, 2026
Homeព័ត៌មានជាតិផឹកស៊ីឡូឡាស្រែកខ្លាំងជាងគេ ហាមហើយហាមទៀតមិនស្តាប់ កាប់ដាច់ដៃ

ផឹកស៊ីឡូឡាស្រែកខ្លាំងជាងគេ ហាមហើយហាមទៀតមិនស្តាប់ កាប់ដាច់ដៃ

ខេត្តក្រចេះ៖ ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។ ជនសង្ស័យដែលកាប់គេដាច់ដៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភី ពេជ្រ អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មិនទាន់ស្គាល់ឈ្មោះ រស់នៅភូមិជាមួយគ្នា រងរបួសដាច់រយះស្ទើរដាច់ដៃម្ខាង ក្នុងពេលយកដៃទៅរងកាំបិត។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសាប្រញា់បដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួននាំយកទៅសាកសួរ។

ចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារជនរងគ្រោះមែន មូលហេតុដោយសារតែខ្លួនខឹងជនរងគ្រោះ ដែលផឹកស៊ីស្រែកឡូឡាខ្លាំងជាងគេ ដែលធ្វើឱ្យរូបគេថ្លង់ រកដេកពួនមិនបាន ក៏ផ្ទុះកំហឹងទាញកាំបិតចូលទៅកាប់ប្រហារបែបនេះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES