Wednesday, April 24, 2024
Homeព័ត៌មានជាតិមេបញ្ជាការរងPM ក្រុងភ្នំពេញម្នាក់ ជិះម៉ូតូដួលម្នាក់ឯងសន្លប់

មេបញ្ជាការរងPM ក្រុងភ្នំពេញម្នាក់ ជិះម៉ូតូដួលម្នាក់ឯងសន្លប់

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចអះអាងថាជាមេបញ្ជាការរងអាវុធហត្ថក្រុងភ្នំពេញម្នាក់ សង្ស័យជិះម៉ូតូរអិលដីខ្សាច់ដួលអូសនឹងថ្នល់បែកមុខសន្លប់ស្តូក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣០ ខែសីហា ត្រង់ចំនុចផ្លួវ1003កែងនិងផ្លួវ327ស្ថិតក្នុងសង្កាត់ភ្នំពេញ ថ្មីខណ្ឌសែនសុខ ។

ddsgfdd

ប្រភពពីកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលប្រជាពលរដ្ឋធ្វើដំណើរត្រង់ចំនុចខាងលើបានប្រទះឃើញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដេកដួលផ្កាប់មុខនៅជិតម៉ូតូមួយគ្រឿងម៉ាកណៃហ៊ត ពណ៌ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-2328  ដោយមិនមាននរណាម្នាក់ដឹងពីមូលហេតុច្បាស់លាស់នោះទេ ទើបប្រញាប់រាយការណ៍ទៅខាងកម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងកងរាជអាវុធហត្ថដែលប្រចាំការឲ្យមកជួយអន្តរាគមន៍ ។

សមត្ថកិច្ចអោយដឹងថាបុរសរងគ្រោះខាងលើមានឈ្មោះ ជុំ សុជិត មុខងារជាមេបញ្ជាការរងនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ហើយបើតាមការពិរពិនិត្យស្លាកស្នាមបានឲ្យដឹងថា ឃើញស្នាមម៉ូតូខាងលើ ជិះមកពីជើងទៅត្បូងតាមផ្លួវ1003 ។ លុះមកដល់ចំនុចកើតហេតុ គ្មានអ្នកណាម្នាក់ដឹងថា ជនរងគ្រោះខាងលើដួលដោយសារមូលហេតុអ្វីនោះទេ សង្ស័យថា ជនរងគ្រោះរអិលដីខ្សាច់ដែលនៅចិញ្ចើមថ្នល់នោះហើយត្រូវដួលអូសបែកមុខមាត់ដូច្នេះ ។

xcgfffd

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៍ដូចជាកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានទាក់ទងទៅកាន់រថយន្តសង្គ្រោះប់របស់គ្លីនិកឯកជន ហុង ហាក់ មកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ព្រះកេតុមាលា ដើម្បីសង្គ្រោះ ។ ចំនែកឯម៉ូតូជនរងគ្រោះវិញត្រូវបានកម្លាំងអាវុធហត្ថជិះយកទៅរក្សាទុកនៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខរង់ចាំម្ចាស់ម៉ូតូមកទទួលយកទៅវិញ ៕

សោល វណ្ណៈ

RELATED ARTICLES