Saturday, September 30, 2023
Homeកីឡាអន្ដរជាតិវីរបុសGriezmann ​ ជួយ​ឲ្យមាន់គកបារាំង​​ឈ្នះ​អាល្លឺម៉ង់ ២-០ ឡើង​ផ្ដាច់ព្រ័ត្រ​

វីរបុសGriezmann ​ ជួយ​ឲ្យមាន់គកបារាំង​​ឈ្នះ​អាល្លឺម៉ង់ ២-០ ឡើង​ផ្ដាច់ព្រ័ត្រ​

ទីបំផុតក្រុមជម្រើសជាតិមាន់គកបារាំង រកបានកៅអីមួយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ យូរ៉ូ២០១៦  បន្ទាប់ពីយកឈ្នះ ក្រុមឥន្ទ្រីដែក អាល្លឺម៉ង់ ដោយលទ្ធផល ២-០ ក្នុងការប្រកួ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពី រាត្រីថ្ងៃព្រហស្បត៍ ទី៧ កក្កដា ២០១៦ ។

គ្រាប់បាល់២គ្រាប់ របស់បារាំង រកបានដោយខ្សែបម្រើឆ្នើម Griezmann ស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី៤៥និងគ្រាប់ទី២ ស៊ុតបញ្ចូលទី នៅនាទី៧២ បន្ទាប់ពីអ្នកចាំទី Manuel Neuer ទះបាល់ចេញមិនបានល្អ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមបារាំង ឡើងទៅ ប៉ះព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១១ ខែកក្កដា ខាងមុខ៕

ព័តមានលម្អិតសូមរកអានទំព័រកាសែត នគរធំ

ដោយ៖ ហេង ដេត

RELATED ARTICLES

Most Popular

Recent Comments