តាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បាននាំយកកីឡាករ David Luiz ត្រឡប់មក វិញហើយ ក្នុងតម្លៃជាង៤៤លានដុល្លារ ខណៈដែលក្លឹបនេះ លក់ទៅឲ្យ Paris SG ក្នុងតម្លៃ ជាង៥២លានដុល្លារ កាលពីឆ្នាំ២០១៤។
កីឡាករវ័យ២៩រូបនេះ នឹងមកកាន់ទីក្រុងឡុង ដើម្បិពិនិត្យសុខភាពឲ្យបានរួចរាល់ មុនថ្ងៃបិទបពា្ចប់រដូវកាលដោះ ដូរ។ ប្រភពព័ត៌មានដដែលនោះបានឲ្យដឹងទៀតថា កីឡាកររូបនេះបានយល់ព្រម ចុះហត្ថលេខាជាមួយក្លឹប Chelsea រយៈពេល៣ឆ្នាំ។
គួររំលឹកថា កីឡាកររូបនេះធ្លាប់បានមករួមរស់ជាមួយក្លឹប Chelsea កាលពីឆ្នាំ២០១១ ក្រោយពីផ្ទេរមកពីក្លឹប Benfica ។ នៅជាមួយក្លឹបនេះ កីឡាករសញ្ជាតិប្រេសីុល ធ្លាប់រកគ្រាប់បាល់បាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន ៥៦លើក។ ជាងនេះទៅទៀត គេធ្លាប់បានជួយឲ្យក្លឹបឈ្នះពានរង្វាន់ FA Cup ឆ្នាំ២០១១-២០១២ ឈ្នះពាន រង្វាន់ ឆេមពានលីក ឆ្នាំ២០១១-២០១២ និងពានរង្វាន់យូរ៉ូប៉ាលីក ឆ្នាំ២០១១-២០១២៕
ដោយ៖ ហេង ដេត