ក្លឹប At Madrid បានសម្រេចឲ្យក្លឹបបាល់ទាត់បារាំង ដែលកំពុងត្រដាបត្រដួសនៅបាតតារាង ខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Gelson Martins រហូតដល់ចប់រដូវកាលនេះ។ នៅក្នុងកិច្ចចរចាខ្ចីជើងនេះ គេមិនបានបង្ហើបឲ្យដឹងពីតម្លៃខ្លួននោះទេ។
កីឡាករខ្សែប្រយុទ្ធ ដែលផ្ទេរមកពីក្លឹបបាល់ទាត់ Lisbon ទាំងចម្រូងចម្រាស កាលពីរដូវក្តៅ ប៉ុន្តែស្ទើរតែមិនអាចរកកៅអីមួយ ឈរជើងនៅជាមួយ At Madrid សម្រាប់រដូវកាលនេះ។ ក្លឹបAt Madrid បច្ចុប្បន្នកំពុងឈរលំដាប់លេខរៀងទី២ ក្នុងតារាង បន្ទាប់ពីក្លឹប Barcleona។
សម្រាប់រដូវកាលនេះ Martins ទើបតែបង្ហាញវត្តមានបាន៨ប្រកួតប៉ុណ្ណោះនៅអេស្ប៉ាញព្រីមេរ៉ាលីហ្គា ហើយក្នុងនោះ ៧ប្រកួត លេងជំនួស និង៤ប្រកួតទៀត លេងក្នុងក្របខណ្ឌផ្សេង ស៊ុតបាល់បញ្ចូលទី បាន១គ្រាប់នៅក្នុងអេស្ប៉ាញខាប់។
ការបញ្ចេញកីឡាករ Martins ស្របពេលដែលក្លឹប At Madrid នាំ Alvaro Morata មកកាន់ទឹលដីអេស្ប៉ាញ៕