ជាថ្មីម្តងទៀត លោក Scott Morriison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអំពាវនាវឱ្យសមភាគីថៃ ដោះលែងកីឡាករបាល់ទាត់ ដែលអាជ្ញាធរថៃ ចាប់ឃុំខ្លួនអស់រយៈពេលជាង២ខែកន្លងហើយ។
កីឡាករខ្សែការពារ Hakeem Al-Araibi បានទទួលឋានៈជាជនភៀសខ្លួន នៅក្នុងប្រទេសអូស្ត្រាលី តែលោកត្រូវបានចាប់ខ្លួនពេលធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ។
រដ្ឋាភិបាលបារ៉ែន បានសុំឱ្យរដ្ឋាបាភិបាលថៃ ធ្វើបន្យាប័នបញ្ជូនកីឡាកររូបនេះ ត្រឡប់មកប្រទេសកំណើតវិញ ប៉ុន្តែ រដ្ឋាភិបាលអូស្ត្រាលី ព្រួយបារម្ភខ្លាចមានការធ្វើទារុណកម្ម ឬក៏សម្លាប់ដល់កីឡាកររូបនេះ។
លោក Scott Morrison បានសរសេរលិខិតមួយច្បាប់ផ្ញើជូននាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ ដោយអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ជូនកីឡាកររូបនេះទៅអូស្ត្រាលី វិញ។
ជាមួយគ្នានេះដែរ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានអំពាវនាវឱ្យមានការដោះលែងកីឡាកររូបនេះផងដែរ។
អតីតកីឡាករក្រុមជម្រើស ជាតិបារ៉ែន ត្រូវបានរដ្ឋាភិបាលរកចាប់ខ្លួន បន្ទាប់ពីលោកបានរិះគន់ទៅលើប្រធាន AFC គឺលោក Sheilch Salman Bin Ebrahim Al Khalifa ដែលជាសមាជិកសែរាជវង្ស”