យោងតាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ ទី៣១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្លឹបអ្នកមាន Paris SG បានដេញថ្លៃដ៏ភ្ញាក់ផ្អើលមួយទិញយកខ្សែបម្រើ Willian ពីក្លឹបតោខៀវ Chelsea នៅថ្ងៃជិតបិទទីផ្សារដោះដូរកីឡាករនៅខែមករា។
ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀត ក្រុមម្ចាស់ជើងឯកបារាំង បានកំណត់ Willian ជាមុខសញ្ញាធំ ដើម្បីមកជំនួស Neymar ដែលមានរបួសប្រអប់ជើង ត្រូវសម្រាកព្យាបាល១០សប្ដាហ៍។
ក្លឹប Chelsea បានកំណត់តម្លៃកីឡាករ Willian គឺលើ៤០លានផោន ស្មើនឹងជាងជាង៥២លានដុល្លារ។
Paris SG ក៏ធ្លាប់ពិចារណាចង់ខ្ចីជើង Mesut Ozil ពី Arsenal ប៉ុន្តែអ្វីមិនដូចបំណង។ បញ្ហារបួស Neymar មិនទាន់ដឹងត្រូវវះកាត់ឬយ៉ាងណា? ប៉ុន្តែនឹងខកខានប្រកួតទាំងពីរជើង ក្នុងជំនួបជាមួយ Man Utd នៅ Uefa Champion League ។
សម្រាប់ Willian នៅសល់កុងត្រារយៈពេល១៨ខែទៀត ជាមួយ Chelsea ហើយធ្លាប់ត្រូវបាន Barcelona ទាក់ទងផងដែរ៕