Saturday, April 27, 2024
Homeកីឡាអន្ដរជាតិTottenham ទិញ​ខ្សែ​បម្រើ ​Sissoko តម្លៃ​ជិត​៤០​លាន​ដុល្លារ​

Tottenham ទិញ​ខ្សែ​បម្រើ ​Sissoko តម្លៃ​ជិត​៤០​លាន​ដុល្លារ​

ប៉ុន្មានម៉ោងមុនបិទបញ្ចប់រដូវកាលដោះដូរកាលពីថ្ងៃទី៣១ សីហា ២០១៦  ក្លឹបមាន់ខ្នាយមាស Tottenham បានចំណាយលុយជិត ៤០លានដុល្លារ ទិញយកកីឡាករ ខ្សែបម្រើ Moussa Sissoko ពីក្លឹបសារិការព្រៃ Newcastle ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានយល់ព្រមចុះហត្ថលេខារយៈពេល៥ឆ្នាំ មករួមរស់ជាមួយក្លឹប Tottenham ហើយគាត់បានក្លាយជាសមាជិកថ្មីទី ៥ បន្ទាប់ពីកីឡាករ Janssen ទិញមកពីក្លឹប Alkmaar កីឡាករ Nkoudou មកពីក្លឹបMarseille  ខ្ចីជើងកីឡាករ Oduwa ពីក្លឹបRangers  និងកីឡាករ Victor  Wanyama មកពីក្លឹបSouthampton ។

Sissoko

គួររំឮកថា កីឡាករស្បែកខ្មៅសញ្ជាតិបារាំងរូបនេះ ធ្លាប់រកគ្រាប់បាល់ឲ្យ ក្លឹប Newcastle បាន១១ គ្រាប់ ក្នុងការបង្ហាញវត្តមាន១១៨លើក ក្នុងរយៈពេល ៣ឆ្នាំ(២០១៣-២០១៦) បន្ទាប់ពីផ្លាស់មក ពីក្លឹប Toullouse ។

ដោយ៖ ហេង ដេត

RELATED ARTICLES