Friday, November 29, 2024
Homeកីឡាអន្ដរជាតិក្លឹប​ Schalke ទិញកីឡាករខ្សែបម្រើ Rabbi Matondo ពី Man City

ក្លឹប​ Schalke ទិញកីឡាករខ្សែបម្រើ Rabbi Matondo ពី Man City

មុនបញ្ចប់រដូវកាលដោះដូរក្លឹបបាល់ទាត់អាល្លឺម៉ង់ Schalke បានទិញកីឡាករខ្សែបម្រើប្រយុទ្ធ Rabbi Matondo ពីក្លឹបបាល់ទាត់អង់គ្លេស Premier League គឺMan City។ នេះបើយោងតាមប្រភពព័ត៌មាន ​Daily Mail ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ក្លឹប Schalke បានផ្តល់កុងត្រារយៈពេល៤ឆ្នាំកន្លះ ជាមួយនឹងតម្លៃខ្លួនជាង១៥លានដុល្លារ។

កីឡាករសញ្ជាតិវែលល៍ មិនទាន់បានបង្ហាញវត្តមានខ្លួនឲ្យឈុតធំរបស់Man City នៅឡើយទេ ប៉ុន្តែត្រូវបានគេចាត់ទុកថាជាកីឡាករមួយរូប ដែលមានសមត្ថភាពនិងទេពកោសល្យខ្ពស់។

កីឡាករខ្សែបម្រើប្រយុទ្ធ Rabbi Matondo ពេលចុះកុងត្រាជាមួយក្លឹប Schalke (Daily Mail)

នេះគឺជាកីឡាករវ័យក្មេងចុងក្រោយ ដែលចាកចេញពីក្លឹប Man City ទៅលេងនៅក្លឹបបរទេស បន្ទាប់ពីកីឡាករ Brahim Diaz ដែលបានផ្ទេរទៅលេងនៅ Real Madrid  កាលពីដើមខែនេះ និងកីឡាករ Jadon Sancho ដែលផ្លាស់ទៅលេងនៅក្លឹប Dortmund កាលពីឆ្នាំ2017។ 

ក្លឹប ​Schalke បច្ចុប្បន្នស្ថិតនៅលំដាប់លេខរៀងទី១២ ក្នុងតារាង Germany Bundeliga ។

ក្រោយពីចុះកុងត្រាកីឡាករវ័យ១៨ឆ្នាំរូបនេះ បាននិយាយថា “ខ្ញុំបានដឹងរឿងរ៉ាវមួយចំនួន ពីក្លឹប Schalke មុនពេលដែលចុះហត្ថលេខាផ្ទេរមកកាន់ទីនេះ”៕

RELATED ARTICLES