ព័ត៌មានទាន់ហេតុការណ៍បំផុត
ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ី បានអះអាងថាប្រទេស របស់ខ្លួនមាន ករណីឆ្លងវីរុស ហ្ស៊ីកាជាលើក ដំបូងនៅ ថ្ងៃព្រហស្បត្តិ៍លើស្ត្រីម្នាក់ដែលថ្មីៗនេះ បានធ្វើដំណើរ ទៅកាន់សិង្ហបុរី ជាទីតាំងមាន កំណើនភ្លាមៗក្នុង ករណីថ្មីនៃការ វីរុសកំណាច ហ្ស៊ីកាអំឡុងពេល ប៉ុន្មានថ្ងៃនេះ។
រដ្ឋមន្ត្រីសុខា ភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត S.Subramaniam បានថ្លែង នៅក្នុងសន្និសិទ កាសែតមួយថា វីរុសដែល បណ្តាលឲ្យមានការប្រកាស អាសន្នក្នុងចំណោម អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីត្រូវ បានគេរកឃើញ ថាកើតមានឡើង នៅលើស្ត្រី វ័យ៥៨ឆ្នាំម្នាក់ក្នុងទីក្រុង Bandar Botanic រដ្ឋ Selangor ។ ហើយស្រី ជំនាស់រូបនោះត្រូវ បានអនុញ្ញាតឲ្យ បញ្ជូនចូល មន្ទីរផងដែរ។
ករណីនេះត្រូវ បានគេដាក់ការ សង្ស័យថាស្រ្តីរូប នោះបានឆ្លងវីរុស នេះខណៈពេល ដែលគាត់ ធ្វើដំណើរទៅ លេងកូនស្រី របស់គាត់ក្នុងប្រទេស សិង្ហបុរី ចាប់ពីថ្ងៃ១៩សីហា រហូតដល់ ថ្ងៃ២១សីហា។ លោកស្រីបា នចាប់ផ្តើម ចេញរោគសញ្ញា កន្តួលលើខ្លួន នៅថ្ងៃ២៨សីហា ហើយត្រូវ បានធ្វើតេស្ត ពិនិត្យឃើញ ថាមានឆ្លងវីរុស ហ្ស៊ីកានៅ ថ្ងៃ៣០សីហា។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបាន ឲ្យដឹងទៀត ថាសមាជិកក្រុម គ្រួសារនិង ប្តីរបស់ លោកស្រី ដែលរស់នៅ ផ្ទះជាមួយ គ្នានោះគេមិនទាន់សង្កេត ឃើញមានចេញ រោគសញ្ញានៃការ ឆ្លងហ្ស៊ីកា នៅឡើយទេ ប៉ុន្តែប្តីរបស់លោកស្រីក៏ បានទៅសិង្ហបុរីផងដែរក្នុងអំឡុង ពេលទៅលេង កូនស្រីនៅ សិង្ហបុរីនោះ។