ក្លឹបបិសាចក្រហម Man Utd និងកីឡាករខ្សែប្រយុទ្ធ Anthony Martial បានឈានទៅដល់កិច្ចព្រមព្រៀងបន្តកុងត្រាថ្មី រយពេល៥ឆ្នាំ។ កុងត្រារយៈពេល៥ឆ្នាំ មានន័យថា Martial នឹងត្រូវបន្តស្នាក់នៅទីនេះ រហូតដល់ឆ្នាំ ២០២៤។ ការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
កីឡាករជម្រើសជាតិបារាំង នៅសល់កុងត្រា១៨ខែទៀត ជាមួយក្លឹបបិសាចក្រុម Man Utd ។ ក្លឹប Man Utd បានទិញកីឡាកររូបនេះ ពីក្លឹបបាល់ទាត់បារាំង Monaco កាលពីឆ្នាំ២០១៥ ក្នុងតម្លៃជាង៤០លានដុល្លារ។
នេះបើយោងតាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ ទី៣១ ខែមិថុនា ឆ្នាំ២០១៩។
ប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ក្រៅពីបន្តកុងត្រាថ្មី កីឡាកររូបនេះ ក៏ទទួលបានប្រាក់ខែឈ្នួលប្រចាំសប្តាហ៍ កើនឡើងដែរ គឺ២០ម៉ឺនផោន ស្មើនឹងជាង២៦ម៉ឺនដុល្លារ។
កីឡាករ Martial ចង់ចាកចេញពីក្លឹប Man Utd នៅពេលដែលលោក Jose Morinho ដឹកនាំ។ រយៈពេល៣ឆ្នាំ នៅជាមួយ Man Utd ធ្លាប់ស៊ុតបាល់បាន៣២គ្រាប់ ក្នុងការបង្ហាញវត្តមាន១០៤ប្រកួត៕