Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិណូវែលសូឡង់ ប្រកាស អាសន្នរលកស៊ូណាមិ ខណៈរញ្ជួយផែន ដី​​នៅភាគខាងជើង​

ណូវែលសូឡង់ ប្រកាស អាសន្នរលកស៊ូណាមិ ខណៈរញ្ជួយផែន ដី​​នៅភាគខាងជើង​

ព័ត៌មានទាន់ហេតុការណ៍បំផុត

នូវែលសូឡង់៖ អាជ្ញាធរមាន សមត្ថកិច្ចបានឲ្យ ដឹងថាបាតុភូត ធម្មជាតិរញ្ជួយ ផែនដីទំហំ៧,១វ៉ិចទ័រ បានកើតឡើង នៅឆ្នេរសមុទ្រខាងកើតនៃកោះ ភាពខាងជើងរបស់ ប្រទេសនូវែលសូឡង់ នៅថ្ងៃសុក្រនេះ ដែល បានកាត់ផ្តាច់ ចរន្តអគ្គិសនី នៅតាមលំនៅ ឋានរបស់ប្រជាពលរដ្ឋរាប់ ពាន់ខ្នង សាលារៀន និងបណ្តាញផ្លូវ រថភ្លើងជា ច្រើនបិទផ្អាក ដំណើរការ ហើយថែមទាំង ជំរុញឲ្យមានការប្រកាសអាសន្នពី រលកយក្សស៊ូណាមិ ទៀតផង។

បាតុភូតរញ្ជួយ ផែនដីនេះបាន វាយប្រហារមក លើតំបន់ឆ្នេរ សមុទ្រភាគខាង ជើងប្រទេស កាលពីវេលា ម៉ោងទៀបភ្លឺហើយបានរាលដាល លើផ្នែកជាច្រើន នៃប្រទេសនេះ។ ការប្រកាស អាសន្នពីរលក យក្សស៊ូណាមិ ត្រូវបានអាជ្ញាធរ ចេញសេចក្តីប្រកាសប្រមាណជា៩០នាទី ក្រោយគ្រោះ ធម្មជាតិនេះ បានកើតឡើង ភ្លាមៗ។

ការជម្លៀស ប្រជាជនចេញ ក៏ត្រូវបានក្រើន រំលឹកពីអាជ្ញាធរ ផងដែរនៅតំបន់ East Cape នៃកោះភាគ ខាងជើង ប្រទេស។

ក្នុងហេតុការណ៍ នេះពុំទាន់មានរបាយ ការណ៍បង្ហាញ ថាមានអ្នករង របួសនោះឡើយ ប៉ុន្តែលំនៅឋានរបស់ ប្រជាពលរដ្ឋមួយ ចំនួនក្នុងតំបន់ Gisborne ត្រូវបានបំផ្លាញ ចោលទាំង ស្រុងដោយសារចលនា នៃការរញ្ជួយ។ លើសពីនេះបណ្តាញ ផ្គត់ផ្គង់ទឹកឯកជន ក្នុងតំបន់ក៏ត្រូវបានធ្វើឲ្យ ខូចខាតផងដែរ។

អ្នកវិទ្យា សាស្ត្រឯកទេស រញ្ជួយផែនដី នូវែលសូឡង់ លោក John Ristau បានថ្លែងថា ចលនារញ័រ មានរយៈពេលជិត ១នាទីគឺ ជាកម្រិតធំជាងគេបំផុតដែល វាយប្រហារមក លើឆ្នេរ East Coast នៃកោះភាគ ខាងជើង កាលពីឆ្នាំ២០មុន។ ប៉ុន្តែរញ្ជួយផែនដី ឆ្នាំ២០០៧ ដែលមានទំហំ៦,៨វ៉ិចទ័រ គឺកាន់តែស្ថិតនៅជិតទីក្រុង Gisborne ដែលបណ្តាល ឲ្យមានការខូច ខាតកាន់តែ ច្រើន។

គួររំលឹកថាយ៉ាង ហោចណាស់មាន បាតុភូតរញ្ជួយ ផែនដីចំនួន១៤០ លើកបានកើតឡើង ក្នុងប្រទេសនូវែល សូឡង់ហើយភាគច្រើនស្ថិតក្នុងទំហំ៣វ៉ិចទ័រ ឬខ្ពស់ជាងនេះ ។

345

 

 

RELATED ARTICLES