ក្លឹបបិសាចក្រហម Man Utd និងតោខៀវ Chelsea កំពុងប្រជែងគ្នាចង់បានកីឡាករខ្សែបម្រើ Ivan Rakitic ដែលកំពុងលេងឲ្យក្លឹបអ្នកមានបុណ្យ Barcelona។
ការចង់បានកីឡាករសញ្ជាតិក្រូអាស៊ី បានកើតឡើងបន្ទាប់ពីការចរចាបន្តកុងត្រាថ្មី រវាង Rakiticជាមួយក្លឹបត្រូវបរាជ័យ។ ដោយសារតែគ្មានការបន្តកុងត្រាថ្មី និងដំឡើងប្រាក់ឈ្នួល កីឡាករដែលនាំក្រូអាស៊ី ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី កំពុងតែរកផ្លូវចេញពីទឹកដីអេស្ប៉ាញ។
ក្លឹប Barcelona បានដាក់តម្លៃខ្លួនកីឡាករវ័យ៣០ឆ្នាំរូបនេះ ចំនួន៥៧លានផោន ស្មើនឹងជាង៧០លានដុល្លារ។
ក្រៅពីក្លឹបទាំងពីរនេះ កីឡាករ Rakitic ក៏ត្រូវបានក្លឹប Bayern , Juventus និងInter ចាប់អារម្មណ៍ចង់បានផងដែរ។
កុងត្រាចាស់របស់ Ivan Rakitic ជាមួយក្លឹប Barcrelona ត្រូវផុតសុពលភាពនៅដំណាច់ឆ្នាំ២០២១។ ខណៈដែលលោក Valverde គ្រូបង្វឹកក្លឹប Barcelona បដិសេធមិនបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ។
កីឡាករខ្សែបម្រើរូបនេះ បានជួយឲ្យក្លឹប Barcelona លើកពានអេស្ប៉ាញព្រីមេរ៉ាលីហ្គា ចំនួន៣លើក អេស្ប៉ាញខាប់ចំនួន៤ ឆេមពានលីកមួយ និងក្លឹប World Cup ចំនួនមួយផងដែរ៕