Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិបោកគ្រាប់ បែកពីរគ្រាប់ នៅ​តុលាការ ក្រុងប៉ាគីស្ថាន ស្លាប់១២ របួស១២នាក់

បោកគ្រាប់ បែកពីរគ្រាប់ នៅ​តុលាការ ក្រុងប៉ាគីស្ថាន ស្លាប់១២ របួស១២នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

ប៉ាគីស្ថាន៖ មន្ត្រីជួយ សង្គ្រោះបានឲ្យដឹង ថាការបោក គ្រាប់បែកពីរ គ្រាប់នៅអគារ តុលាការ មួយក្នុងតំបន់ភាគ ពាយព្យប្រទេស ប៉ាគីស្ថានបា នសម្លាប់មនុស្ស ១២នាក់និង បណ្តាលឲ្យរង របួស១២នាក់ ដែលហេតុ ការណ៍នេះបានកើត ឡើងប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីក្រុម សកម្មប្រយុទ្ធតាលីបង់ ប៉ាគីស្ថានបាន បើកការវាយ ប្រហារលើសង្កាត់ សម្បូរអ្នកកាន់សាសនា គ្រិស្តមួយក្នុង តំបន់នោះ។

ប្រធានមន្ត្រីជួយ សង្គ្រោះក្រុង Mardan ខេត្ត Khyber Pakhtunkhwa លោក Haris Habib បានថ្លែងថា សាកសពមេធាវី  ប៉ូលិស និងជនស៊ីវិលជាច្រើននាក់ត្រូវ បានរកឃើញពីកន្លែង ដែលផ្ទុះគ្រាប់បែក នោះ។ លោកបានថ្លែង ប្រាប់សារព័ត៌មាន Reuters ថាគ្រាប់ទី១គឺជា គ្រាប់បែកខ្នាតតូច ហើយមួយគ្រាប់ទៀត ជាប្រភេទគ្រាប់ដែល មានកម្លាំងផ្ទុះខ្លាំងជាង។

គួររំលឹកផងដែរ ថាកាលពីខែធ្នូ កន្លងមកនេះមាន មនុស្សជាង២០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយ ប្រហារលើ ការិយាល័យ រដ្ឋាភិបាល មួយកន្លែងក្នុង ទីក្រុង Mardan ដែលក្រោយ មកត្រូវបានអះ អាងថាជាការ វាយប្រហារដោយ ពួក Jamaat-ur-Ahrar  ដែលជា ក្រុមបំបែក ចេញពីពួក តាលីបង់ប៉ាគីស្ថាន។

ទោះជាយ៉ាង ណាពុំមានការ ក្រុមស កម្មប្រយុទ្ធណា មួយបាន ចេញមុខអះអាង ទទួលខុស ត្រូវចំពោះ ការវាយ ប្រហារលើ តុលាការ ក្រុងនៅ ថ្ងៃសុក្រនេះឡើយ ប៉ុន្តែលោក នាយករដ្ឋមន្ត្រី Nawaz Sharif បានថ្លែងថា ការបោកគ្រាប់បែក នេះនឹងមិនឲ្យ យើងរុញរានៅ ក្នុងការធ្វើសង្គ្រាមប្រឆាំងភេរវកម្មឡើយ។

សន្តិសុខក្នុងប្រទេស ប៉ាគីស្ថានត្រូវបាន ធ្វើឲ្យប្រសើរឡើងនៅ ក្នុងអំឡុងពេល ប៉ុន្មានឆ្នាំថ្មីៗនេះប៉ុន្តែ ក្រុមរដ្ឋអ៊ីស្លាមបន្តវាយ ប្រហារទ្រង់ទ្រាយ ធំដដែល។ មួយវិញទៀតក៏ មានមនុស្ស ជាង៧០នាក់ ដែលភាគ ច្រើនជា មេធាវីត្រូវបាន សម្លាប់កាល ពីខែមុន ក្នុងការបំផ្ទុះគ្រាប់បែក អត្តឃាតផងដែរក្នុងទីក្រុងភាគនិរតី Quetta City ។ ហេតុការណ៍នេះ ទាំងក្រុម Jamaat-ur-Ahrar និងក្រុមស កម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានអះអាង ទទួលខុសត្រូវ។

2

 

RELATED ARTICLES