តើតារាសិល្បៈកូរ៉េរូបណា កើតខែកក្កដា?

0
590

ប្រធានក្រុមចម្រៀង Super Junior
លោក លីតឹក កើតនៅថ្ងៃទី១ ខែកក្កដា តែម្តង។ គិតមកដល់ពេលនេះ លោកមានអាយុ៣៣ឆ្នាំហើយ។ លោកមានឈ្មោះពិតថា ផាក ជុងស៊ូ ប្រឡូកក្នុងសិល្បៈតាំងពីឆ្នាំ២០០៥ មកម៉្លេះ។ ជាមួយគ្នានេះ សមាជិកម្នាក់ទៀតគឺ គីម ហ៉ីឆុល ក៏កើតខែនេះដែរ គឺនៅថ្ងៃទី ១០ កក្កដា គិតទៅខុសគ្នាតែ៩ ថ្ងៃប៉ុណ្ណោះ។

Korea5

 

 

 

 

 

 

 

 

 

 

 

ឌូជុន នៃក្រុមចម្រៀង Beast

ប្រធានក្រុមរូបនេះ កើតនៅថ្ងៃទី៤ កក្កដា ឆ្នាំ១៩៨៩។ មុនពេលចូលសិល្បៈ ឪពុកម្តាយរបស់លោកមិនបានយល់ព្រមនោះទេ តែលោកនៅតែជម្នះដើម្បីសម្រេចការស្រលាញ់របស់ខ្លួន។ លោកធ្លាប់បានហ្វឹកហាត់នៅ JYP Entertainment តែត្រូវបានជម្រុះចេញ ក៏ចូលមកផលិតកម្ម Cube ក៏មានឈ្មោះល្បីដល់ពេលនេះ។

Korea3

 

 

 

 

 

 

 

 

 

 

 

លី ថេមីន នៃក្រុមចម្រៀង SHINEE

សមាជិកដែលបង្ហាញខ្លួនដំបូងបំផុត ពេលមានអាយុត្រឹមតែ១៥ឆ្នាំរូបនេះ កើតនៅថ្ងៃទី១៨ កក្កដា ឆ្នាំ១៩៩៣។ លោកបានចូលហ្វឹកហាត់ដំបូងនៅផលិតកម្ម SM នៅឆ្នាំ២០០៥ ខណៈដែលទើបមានអាយុ១២ ឆ្នាំប៉ុណ្ណោះ។

Korea2

 

 

 

 

 

 

 

 

 

 

 

អូ ហាយ៉ុង នៃក្រុមចម្រៀង A-Pink

កើតនៅថ្ងៃទី១៩ កក្កដា ឆ្នាំ១៩៩៦ នៅទីក្រុងសេអ៊ូលតែម្តង។ ពេលរៀនដល់ថ្នាក់ទី៧ ដោយដឹងថា ខ្លួនមានបំណងចង់ក្លាយជាអ្នកចម្រៀង ក៏សាកល្បងសមត្ថភាពនៅ Cube Entertainment ក៏បានជោគជ័យ ហើយក៏បានក្លាយជាសមាជិកវ័យក្មេងជាងគេ នៅ A-Pink តែម្តង។

Korea1

 

 

 

 

 

 

 

 

 

 

 

ក្រៅពីនេះ នៅមានតារាល្បីៗមួយចំនួនដូចជា នាង សឹងយ៉ុន នៃក្រុមចម្រៀង KARA កើតនៅថ្ងៃទី ២៤ កក្កដា ឆ្នាំ១៩៨៨ , កញ្ញា Lizzy នៃក្រុម After School កើតនៅថ្ងៃទី៣១ កក្កដា ជាដើម៕

111