ទាហាន អាហ្វហ្គានីស្ថាន សម្លាប់ពួកសកម្មប្រយុទ្ធ​ ១៣នាក់​នៅខេត្តភា គខាងជើង

0
380

អាហ្វហ្គានីស្ថាន៖ នាយកដ្ឋាន ប៉ូលិសខេត្តបាន ឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមសកម្មប្រយុទ្ធប្រមា ណជា១៣នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ យោធាដែលចាប់ ផ្តើមដោយកម្លាំង សន្តិសុខ របស់អាហ្វហ្គានីស្ថាន នៅខេត្ត Kunduz  ដែលស្ថិតនៅភាគ ខាងជើងរបស់ ប្រទេសនេះ។

អង្គភាពនេះបានលើក ឡើងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា កម្លាំងសន្តិសុខរួមរបស់ អាហ្វហ្គានីស្ថាន បានដឹកនាំប្រតិបត្តិការ មួយក្នុងតំបន់ Qarluq នៃស្រុក Archi កាលពីរាត្រីថ្ងៃអង្គារ ដែល ក្នុងនោះមានពួកសកម្មប្រយុទ្ធតាលីបង់ ៣នាក់ត្រូវបានបាញ់សម្លាប់ និងពីរនាក់ទៀត រងរបួស។

ជាងនេះទៅទៀត នៅថ្ងៃអង្គារ កម្លាំងរួមដែលគាំទ្រ ដោយយន្តហោះចម្បាំង របស់កងទ័ពអាហ្វហ្គានី ស្ថានបានវាយលុក លើកន្លែងលាក់ខ្លួនរបស់ពួក សកម្មប្រយុទ្ធក្នុងស្រុក Qalay-i-Zal និងបានសម្លាប់ ក្រុមប្រដាប់ អាវុធចំនួន១០នាក់។

ក្រុមសកម្មប្រយុទ្ធតា លីបង់ដែលបាន កាន់អំណាចក្នុង ប្រទេសនេះមុន នឹងពួកគេត្រូវបាន បណ្តេញចេញនៅចុងឆ្នាំ២០០១ ដែល បង្កើតឡើងជា ថ្មីនូវកុបកម្មប្រដាប់អាវុធ ការពួនឆ្មក់វាយប្រហារនិងការវាយប្រហារដោយគ្រាប់បែកអត្តឃាត ការសម្លាប់អ្នកតស៊ូក៏ដូច ជាជនស៊ីវិល។ សេចក្តីថ្លែងការណ៍ នេះក៏បានកត់ សម្គាល់ថា រថពាសដែកយោធា មួយគ្រឿង ត្រូវបានឃាតទុក ដោយពួកតាលីបង់ កាលពីដើមឆ្នាំទៅក៏ ត្រូវបានបំផ្លាញដោយ កងទ័ពជើងអាកាស របស់អាហ្វហ្គានីស្ថានក្នុង ប្រតិបតិ្តការ Qalay-i-Zal ។

ពួកតាលីបង់កាលពីដើមខែ នេះបានបង្ហាញ ឲ្យឃើញថាខ្លួនមិន ជាប់ទាក់ទងនិង ការវាយប្រហារនិង ការប៉នប៉ង ដណ្តើម កាន់កាប់តំបន់ Qalay-i-Zal  ដែលមានព្រំដែន ជាប់នឹង ប្រទេសតាជីគីស្ថាន ប៉ុន្តែ កងទ័ពអាហ្វហ្គានីស្ថាន បានច្រានចោលការវាយ ប្រហាររបស់ពួកគេ។ ទោះជាយ៉ាងណាក្រុមតាលីបង់មិនទាន់បានបក អធិប្បាយនៅឡើយ ទេចំពោះករណីនេះ។