Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិបង​ប្រុស​លោក​អូបា​ម៉ា​ ថា​នឹង​បោះឆ្នោត​ឲ្យ​ដូ​ណាល់​ត្រាំ​

បង​ប្រុស​លោក​អូបា​ម៉ា​ ថា​នឹង​បោះឆ្នោត​ឲ្យ​ដូ​ណាល់​ត្រាំ​

អាមេរិក៖ បងប្រុសរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតី មកពីបក្សសាធារណរដ្ឋគឺលោកដូណាល់ត្រាំ នៅក្នុងការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខនេះ។

4

លោក Malik Obama ដែលជាបងប្រុសលោកអូបាម៉ា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន តាមទូរស័ព្ទពីភូមិ Kogelo ដែលស្ថិតនៅភាគខាងលិចប្រទេសកេនយ៉ា និងជាស្រុកកំណើតរបស់លោកអូបាម៉ា ផងនោះថា លោកត្រាំគឺជាអ្នកមានលក្ខណៈសម្បត្តិសមរម្យ ធ្លាក់ចុះមកពីលើមេឃនិងមានចិត្តទូលាយ ចំណែកលោកអូបាម៉ា មិនបានយកចិត្តទុកដាក់និងក្រុមគួ្រសាររបស់គាត់ឡើយ ចាប់តាំងពីចូលកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៩ ។

លោក Malik Obama កើតនៅ Hawaii មានសញ្ជាតិពីរ។ លោកបានថ្លែងថា លោកបានចូលរួមបោះឆ្នោតនៅសហរដ្ឋអាមេរិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។

6

មួយវិញទៀតលោក Malik បានថ្លែងថាទៀតថាបុរសត្រាំ នេះគឺពិតជាមនុស្សមានសន្តានចិត្ត។ លោកស្ថិតនៅក្នុងចិត្តរបស់ខ្ញុំហើយ ខ្ញុំក៏យល់ថា លោកគឺជាអ្នកដែលធ្លាក់ ចុះមកពីលើមេឃហើយលោកថ្លែងអ្វី ដែលចេញពីបេះដូងហើយលោកមិនព្យាយាមកែប្រែនយោបាយឡើយ។

 

 

RELATED ARTICLES