Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិយុទ្ធសាស្រ្តធ្វើ សង្គ្រាមរបស់ អ្នកប្រាជ្ញចិន(ត)

យុទ្ធសាស្រ្តធ្វើ សង្គ្រាមរបស់ អ្នកប្រាជ្ញចិន(ត)

/ការចលនាកងទ័ព(តពីលេខមុន)

 ៦. នៅក្នុងដំណើរឆ្លង កាត់វាលភក់របស់ទ័ពជើងទឹក  ក្តីបារម្ភស្នូលរបស់អ្នកគួរ តែជាការចលនាកងទ័ពឆ្លងឲ្យផុតពីទីនេះឲ្យ បានកាន់តែ ឆាប់ដោយគ្មានការ ពន្យាពេលអ្វីនោះឡើយ។

 ៧. ប្រសិនជាចាំបាច់ ត្រូវវាយលុកក្នុងភូមិ សាស្ត្រវាលភក់ អ្នកគួរតែមានទឹកនិងស្មៅ នៅជាប់ជាមួយ ឬក្បែរខ្លួន។

. គ្រប់កងទ័ពទាំង អស់ចូលចិត្តទីខ្ពស់ជាងវាលទំនាបនិងកន្លែង មានពន្លឺភ្លឺជាងទីងងឹត។

. ប្រសិនជាអ្នក ប្រុងប្រយ័ត្នឬ យកចិត្តទុកដាក់ ចំពោះកងទ័ព របស់អ្នកហើយបោះជំរុំលើដីរឹង នោះកងទ័ព នឹងរួចផុត ពីជំងឺឈឺថ្កាត់ ម្យ៉ាងការធ្វើ បែបនេះនឹងទទួល បានជ័យជំនះផងដែរ។

១០. នៅពេលអ្នក ឡើងភ្នំឬទីទួល ចូរជ្រើស យកទីកន្លែង ដែលមានពន្លឺថ្ងៃអម ដោយទីចំណោត ដែលស្ថិតនៅ ខាងស្តាំដៃ នៃផ្លូវក្រោយ របស់អ្នក។ ហេតុដូច្នេះ ហើយអ្នកនឹងបញ្ចេញ សកម្មភាពភ្លាមៗ អំពីគុណប្រយោជន៍ដល់ កងទ័ពរបស់ អ្នកក៏ដូចជាការប្រើប្រាស់ គុណសម្បត្តិ ពីធម្មជាតិនៃ ដីនោះ។ (តទៅថ្ងៃស្អែក)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា 

 

RELATED ARTICLES