Friday, April 26, 2024
Homeព័ត៌មានជាតិកម្មការីនី​រោង​ចក្រ​ហ្រ្គែនអីស្តហ៊្វូតវែរ​បន្ត​ដួល​​សន្លប់ ជាង​​៣៣​នាក់​ នារ​សៀល​នេះ !

កម្មការីនី​រោង​ចក្រ​ហ្រ្គែនអីស្តហ៊្វូតវែរ​បន្ត​ដួល​​សន្លប់ ជាង​​៣៣​នាក់​ នារ​សៀល​នេះ !

ខេត្ដកណ្តាលៈ នៅវេលាម៉ោង១២ និង៣០នាទី រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ កម្មការីនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ ដែលមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល បានបន្តដួលសន្លប់ដល់ទៅ៣៣នាក់ទៀតហើយ ។

fgfdssa
កម្មការិនីដួលសន្លប់ ត្រូវគេដឹកតាមរថយន្ដមកសង្រ្គោះ

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ កម្មការីនីនៅក្នុងខាងលើនេះបានដួលសន្លប់ចំនួន៨៨នាក់ ។ លុះមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានកម្មការីនីជាង៦០នាក់ដួលសន្លប់ម្តងទៀត ។ ពាក់ព័ន្ធករណីកម្មការីនីដួលសន្លប់នេះដែរ ត្រូវបានកម្មការីនីរោងចក្រខាងលើនេះនាំគ្នាអះអាងថា បណ្តាលមកពីខ្មោចចូលទៅអុកឡុកក្នុងរោងចក្រជាហេតុធ្វើឲ្យពួកគាត់នាំគ្នាភ័យខ្លាចរហូតដួលសន្លប់ ។ ដោយឡែកក្រុមគ្រូពេទ្យប្រចាំគ្លីនិកសុខាបែកចាន បានបញ្ជាក់ថា ករណីដួលសន្លប់របស់កម្មការីនីនេះ បណ្តាលមកពីពួកគាត់ហូបចុកមិនគ្រប់គ្រាន់ មានសភាពទន់ខ្សោយ អស់កម្លាំងកំហែង ទើបដួលសន្លប់យ៉ាងដូច្នេះ ។

ប៉ូលិសស្រុកអង្គស្នួលបញ្ជាក់ថា រោងចក្រហ្រ្គែនអីស្តហ៊្វូតវែរមានកម្មករ-កម្មការីនីបម្រើការងារសរុបចំនួន១១០០ ហើយកម្មការីនីដែលដួលសន្លប់សុទ្ធសឹងបម្រើការងារនៅក្នុងអគារA ។ នៅមុនពែលកើតហេតុវេលាម៉ោង១១និង៣០នាទី កម្មការីនីបាននាំគ្នាឈប់សម្រាកហូប រហូតដល់ម៉ោង១២ និង៣០នាទី ទើបនាំគ្នាចូលធ្វើការវិញ ខណៈនោះស្រាប់តែមានកម្មការីនីនៅក្នុងអគារAស្រែកតៗគ្នាថា (មានខ្មោចចូលខ្លះច្រៀង ខ្លះរាំ ខ្លះទារកទឹក ខ្លះទៀតរកខោអាវ) គ្រានោះក៏មានកម្មការីនីទន់ដៃ ទន់ជើងដួលសន្លប់តគ្នារហូតដល់ទៅ៣៣នាក់ទៀត ។

fvfhfgsd
ក្រុមគ្រូពេទ្យកំពុងជួយសង្រ្គោះ

ក្រោយពីមានហេតុការណ៍កើតឡើងខាងតំណាងរោងចក្រ បានដឹកកម្មការីនីទាំងនោះទៅសម្រាកព្យាបាលនៅគ្លីនិកសុខាបែកចាន និងបានអនុញ្ញាឲ្យកម្មការីនីដែលធ្វើការនៅក្នុងអគារAឈប់សម្រាករយៈពេលមួយល្ងាច ៕

សិលា

 

RELATED ARTICLES