Thursday, March 28, 2024
Homeព័ត៌មានជាតិ​កូរ៉េ​​​ខាង​​​ត្បូង​​​ផ្ដល់​ហិរញ្ញប្បទាន​​ជួល​​​​ជុល​​​​ផ្លូវ​​​​ជ​ន​​​​បទ ​​​​២២​​​ខ្សែ​​ ​​នៅ​​​ខេត្ដ​​​ចំនួន​​​៣​​

​កូរ៉េ​​​ខាង​​​ត្បូង​​​ផ្ដល់​ហិរញ្ញប្បទាន​​ជួល​​​​ជុល​​​​ផ្លូវ​​​​ជ​ន​​​​បទ ​​​​២២​​​ខ្សែ​​ ​​នៅ​​​ខេត្ដ​​​ចំនួន​​​៣​​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាកែលម្អផ្លូវជនបទ ២២ខ្សែ នៃខេត្ដចំនួន៣ ស្មើ៩៨ គម លើគម្រោងកែលម្អផ្លូវជនបទ ជំហាន ២ (RRIP II) ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោង ជាមួយតំណាងក្រុមហ៊ុនទទួលការ Hanshin Engineering and Construction Co. LTD នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)  ។

dsfsdfdssa
ឯកឧត្ដមរដ្ឋលេខាធិការ កំពុងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនកូរ៉េ

គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខា លើគម្រោងកែលម្អផ្លូវជនបទជំហាន ២ (RRIP II) នេះ ផ្ដោតសំខាន់លើកែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ទៅក្រាសកៅស៊ូពីរជាន់(DBST) ចំនួន ២២ ខ្សែ ប្រវែងសរុប ៣១១ គម ក្រោមហិរញ្ញប្បទានរបស់កូរ៉េខាងត្បូង ក្នុងនោះនៅខេត្តពោធិសាត់មានចំនួន ១០ខ្សែ ស្មើនឹង ១២៥,៥ គម ខេត្តបាត់ដំបង ៧ ខ្សែស្មើ ៩៥ គម និងនៅខេត្តបន្ទាយមានជ័យ ៥ ខ្សែ ស្មើ ៩៨ គម ។

fgvfghsfgds
សកម្មភាពចុះហត្ថលេខា លើគម្រោងជួលជុលផ្លូវ

តំណាងខាងក្រុមហ៊ុន Hanshin Engineering and Construction Co. LTD ក៏បានលើឡើងថា ក្រុមហ៊ុននឹងចាប់ផ្តើមអនុវត្តកិច្ចសន្យានេះ ចាប់ពីពេលចុះហត្ថលេខានេះតទៅ ៕

RELATED ARTICLES