Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិលោក Ramos ទទួលយក​ សំណើរមេដឹកនាំ ថ្មីហ្វីលីពីនធ្វើជា បេសកជនពិសេសទៅចិន

លោក Ramos ទទួលយក​ សំណើរមេដឹកនាំ ថ្មីហ្វីលីពីនធ្វើជា បេសកជនពិសេសទៅចិន

ហ្វីលីពីន៖ តាមរបាយការណ៍ព័ត៌មាន ឲ្យដឹងថាអតីតប្រធានាធិបតី ហ្វីលីពីនលោក Fidel Ramos បានថ្លែង បា្រប់អ្នក សារព័ត៌មាន កាលពីថ្ងៃសៅរ៍នេះ ថាលោកបានទទួលយក សំណើររបស់លោក ប្រធានាធិបតី Rodrigo Duterte ធ្វើជាបេសកជន ពិសេសទៅកាន់ ប្រទេសចិន។

គេហទំព័រ Inquirer បានស្រង់សម្តី លោក Ramos ក្នុងទីក្រុង Davao City ក្រោយពី ជំនួបជាមួយ និងលោក Duterte នៅសណ្ឋាគារ Marco Polo Hotel ដែលស្ថិត នៅភាគខាងត្បូង ហ្វីលីពីនថា លោកបាន កាន់តំណែងជាប្រធានាធិបតី ហ្វីលីពីន ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ១៩៩៨ ហើយលោក ជួបជាមួយ និងលោក Duterte គឺដើម្បី បញ្ជាក់ឲ្យកាន់ តែច្បាស់ពីអ្វី ដែលជាតួនាទី ជាក់លាក់ របស់លោក នឹងត្រូវធ្វើ។ ចំណែកសេតវិមាន ប្រធានាធិបតី Malacanang នៅមិនទាន់ ប្រកាសជាផ្លូវការ លម្អិតជុំវិញ ជំនួបរបស់ លោក Ramos និង លោក Duterte នៅឡើយដែរ។

គួររំលឹកថា កាលពីថ្ងៃ១៤កក្កដា កន្លងមកថ្មីៗនេះ លោក Duterte ទម្លាយចេញ នូវគម្រោង របស់លោក ក្នុងការ បញ្ជូនលោក Ramos ទៅកាន់ក្រុង ប៉េកាំងដើម្បី ជួយសម្រប សម្រួល ក្នុងការចាប់ផ្តើម ចរចាទ្វេភាគីលើ ទំនាក់ ទំនងដែល ប្រេះឆារវាង ប្រទេសទាំងពីរ។ ភាពតានតឹង រវាងចិននិងហ្វីលីពីន បានកើនឡើងក្នុងអំឡុង ពេលប៉ុន្មាន ឆ្នាំថ្មីៗនេះអំពីបញ្ហា ជម្លោះទឹកដីក្នុងសមុទ្រចិនខាងត្បូង។ មួយវិញទៀតវិវាទក៏ចាប់ ផ្តើមឡើង កំដៅផង ដែរបន្ទាប់ពីតុលាការ ជម្ឈត្តកម្មអន្តរជាតិ ចេញសេចក្តីសម្រេច កាត់សេចក្តីឲ្យ ហ្វីលីពីនឈ្នះចិន លើជម្លោះ សមុទ្រចិនខាងត្បូង កាលពីថ្ងៃ១២កក្កដា។

2

លោក Fidel Ramos

11111111111111111111111111111111111

លោក Fidel Ramos និង លោក Rodrigo Duterte

 

 

 

RELATED ARTICLES