Friday, April 26, 2024
Homeព័ត៌មានជាតិបណ្ឌិត​សុខ ទូច ចូល​រួម​ពិធី​បញ្ចុះ​សព បណ្ឌិត​កែម ឡី

បណ្ឌិត​សុខ ទូច ចូល​រួម​ពិធី​បញ្ចុះ​សព បណ្ឌិត​កែម ឡី

ខេត្តតាកែវ ៖ លោកបណ្ឌិតសុខ ទូច អ្នក- វិភាគនយោបាយនៅកម្ពុជា បានសម្រេចចិត្ត ធ្វើដំណើរទៅចូលរួមក្នុងពិធីបញ្ចុះសពលោក បណ្ឌិតកែម ឡី ដែលជាមិត្តភក្តិដ៏ស្និទ្ធស្នាល របស់លោក កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីលោកខកខាន មិនបានទៅចូលរួមក្នុងពិធីបុណ្យសពលោក កែម ឡី នៅឯវត្តពោធិយារាម ហៅវត្តចាស់ ឯរាជធានីភ្នំពេញ ក្រោមហេតុផលថា មានអ្នក កាងសពនៅទីនោះ និងគំរាមធ្វើបាបលោក។

លោកបណ្ឌិតសុខ ទូច បានធ្វើដំណើរទៅ ដល់លំនៅឋានលោកបណ្ឌិតកែម ឡី ឯខេត្ត តាកែវ ដែលជាស្រុកកំណើត និងជាទីបញ្ចុះ សពលោកកែម ឡី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

លោកបណ្ឌិតសុខ ទូច បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅអំឡុង ដែលលោកបានចូលរួមក្នុងពិធីបញ្ចុះសពលោក បណ្ឌិតកែម ឡី ដោយលោកបានអះអាងថា ក្រោយពីសពលោកបណ្ឌិតកែម ឡី ត្រូវបានបញ្ចុះ រួចរាល់ លោកនឹងចាប់ផ្តើមធ្វើការវិភាគឡើង វិញ។

លោកសុខ ទូច បានលើកឡើងយ៉ាង ដូច្នេះ ថា “ខ្ញុំបានសន្យាជាមួយក្រុមអ្នកសារព័ត៌មាន ថា ក្រោយពីបញ្ចុះសពលោកកែម ឡី ហើយ ខ្ញុំនឹងធ្វើការវិភាគ ហើយបើសពមិនទាន់ធ្វើការ បញ្ចុះទេ ខ្ញុំនឹងមិនមានការវិភាគទេ។ ឥឡូវ នេះខ្ញុំដឹងថា សពត្រូវបានបញ្ចុះហើយ ហើយខ្ញុំ បានបង្ហាញហើយថាយើងអត់អាចឈប់និយាយ ថា ខ្សាច់មួយគ្រាប់ យើងត្រូវនិយាយថា ខ្សាច់ មួយដៃ ឥឡូវនេះឈប់និយាយថាខ្សាច់មួយដៃ ទៀត គឺខ្សាច់ច្រើនណាស់ ខ្សាច់គឺតំណាងឱ្យ ប្រជាជនយើង តំណាងឱ្យពលរដ្ឋយើង ហើយ លោកមិនមែនទៅតែម្នាក់ឯងទេ លោកមាន ប្រជាជន មានពលរដ្ឋខ្មែរជាច្រើនដែលនៅ រង់ចាំ និងបន្តបេសកកម្មទៀត”។

1

លោកសុខ ទូច បានលើកឡើងបន្តទាក់ទងនឹងការស្លាប់របស់លោកបណ្ឌិតកែម ឡី នោះថា “ខ្ញុំជឿជាក់ថា បើសិនជាមនុស្សណា ម្នាក់ ដែលធ្វើនៅក្នុងនាមអំណាច លោកជួប សម្លាប់អត់រួច ពីព្រោះយើងឃើញតាមរយៈ ទិដ្ឋភាព គឺយុវជនវ៉ៃជួបសម្លាប់ហ្នឹង ប៉ុន្តែក្រសួង មានសមត្ថកិច្ចឃាត់មិនឱ្យវ៉ៃ លោកជួប សម្លាប់។ បើសិនជាក្នុងអាថ៌កំបាំងគេលែងឱ្យវ៉ៃដូចចោរ លួចទូរស័ព្ទអ៊ីចឹង ពេលហ្នឹង គឺបំបិទភ័ស្តុតាង តែម្តង។ ប៉ុន្តែនៅពេលនេះខ្ញុំជឿជាក់ថា នឹង រកឱ្យឃើញ។ ជួប សម្លាប់ គ្រាន់តែជាអង់ទីគ័រ មួយតូចទេ អ្នកណានៅពីក្រោយជួប សម្លាប់ គឺជារឿងមួយ ដែលធំបំផុត ហើយសូមឱ្យខ្មែរ មានការឯកភាពគ្នា។ អាហ្នឹង គឺបញ្ហាធំណាស់ បើមិនអ៊ីចឹងទេ យើងនឹងជួបឧបសគ្គ ហើយ ឈប់លាបពណ៌គ្នា យើងឃើញទេ ខ្ញុំបានជម្រាប ជូនខ្មែរលាបពណ៌គ្នាហ្នឹងហើយ បានខ្មែរបាត់បង់ ទឹកដី ហើយឥឡូវយើងយកខ្មែរមកលាបពណ៌ គ្នាបន្តទៀត ខ្មែរស្អប់គ្នា ខ្មែរអត់ជួយគ្នា ខ្មែរ គ្មានរកការពិត តើពេលណាទៅ ទើបខ្មែរមាន ឯកភាពគ្នា? ត្រូវចាំថា គេប្រហែលជាគិតដូច ខ្ញុំដែរ ពេលណាចប់ លោកកែម ឡី ហើយ ប្រហែលជាមានការបកស្រាយ ហើយខ្ញុំឃើញ មានសារព័ត៌មានយុវជនខ្លះៗថា ហេតុអីកាមេរ៉ា មានបញ្ហា? កាមេរ៉ាហ្នឹង គឺជាមូលដ្ឋានគ្រឹះធំ ណាស់ ថាតើអ្នកណាខ្លះ ដែលចូលរួមក្នុងរឿង ហ្នឹង ហើយនឹងចាប់ផ្តើមរឿងហ្នឹង ហើយយើង អត់ទាន់និយាយថា អ្នកណាមួយ ជឿឬមិនជឿ យើងអត់ទេ យើងមើលអង្គហេតុ និងស្រាយ បញ្ជាក់របស់ស្ថាប័ន ដែលពាក់ព័ន្ធ។ ខ្ញុំយល់ថា ត្រូវតែបញ្ចោញ ជឿឬមិនជឿ ក៏ត្រូវតែបញ្ចោញ មិនអាចមិនបញ្ចោញបានទេ ប៉ុន្តែបើបញ្ចោញ ពេលនេះ បើគ្មានទាន់ប្រមូលទិន្នន័យបានគ្រប់ ជ្រុងជ្រោយ បើសិនជាសមត្ថកិច្ចបញ្ចោញ មាន ន័យថា សមត្ថកិច្ច គ្មានសមត្ថភាព។ អាហ្នឹង វាអាស្រ័យទៅលើអ្នកចំណាត់ការ បើអ្នកមិន ចំណាត់ការ ខ្ញុំជឿជាក់ថា ប្រជាជន១៥លាន នាក់ នឹងធ្វើសាក្សីរឿងហ្នឹង ខ្ញុំជឿជាក់ថា ពេល ហ្នឹង គាត់ត្រូវតែជ្រើសរើសយកច្បាប់ យកសាច់ ឈាម ឬយកយុត្តិធម៌? ពីព្រោះពេលនេះ មិន អាចលើកយកតែមួយជ្រុងណាមួយ ប្រជាជន គឺជាភ្នែក ច្រមុះ ប្រជាជនគឺជាកញ្ចក់។ អ៊ីចឹង បើសិនគាត់មិនហ៊ានសម្រេចចិត្ត ព្រោះមនុស្ស ទាំងអស់ រស់នៅក្រោមសំណាញ់នៃច្បាប់ ហើយ បើសិនជានៅលើច្បាប់ ហៅថា នីតិរដ្ឋយ៉ាង ដូចម្តេច? ហៅថា សង្គមប្រជាធិបតេយ្យយ៉ាង ម៉េច? ហៅថា សង្គមដែលអនុវត្តភាពស្មើគ្នា យ៉ាងដូចម្តេច? ពីព្រោះស្មើគ្នាតែមួយគត់ គឺ ស្មើទៅលើផ្លូវច្បាប់ អត់មានល្មើសអីបានទេ។ គ្មានលោកសង្ឃ គ្មាននាយករដ្ឋមន្ត្រីណា បោះ ២សន្លឹកទេ បោះតែ១សន្លឹកទេ។ អ៊ីចឹងទាំង- អស់នេះ គឺស្មើនៅមុខច្បាប់ត្រង់ចំណុចហ្នឹង។ ប្រសិនជាឃើញឧក្រិដ្ឋជននៅពីក្រោយខ្នងហើយ មិនហ៊ានធ្វើ ប្រជាជននឹងធ្វើសេចក្តីសម្រេចចិត្ត ទម្លាក់សន្លឹកឆ្នោត ដើម្បីរកអ្នកយុត្តិធម៌មកម្តង អាហ្នឹងជាការគិតរបស់ខ្ញុំទេ”។

លោកសុខ ទូច បានលើកឡើងបន្តទៀត ថា “ខ្ញុំជឿជាក់ថា លោកកែម ឡី ជាចលករ ធំមួយ ធ្វើឱ្យខ្មែរយើងរួបរួមគ្នា លោកបានមាន ប្រសាសន៍ហើយថា យើងជូតទឹកភ្នែក ហើយ យើងដើរទៅមុខ។ មានអ្នកខ្លះបានសួរខ្ញុំថា តើ យកវីរភាពលោកកែម ឡី ទេ ខ្ញុំគឺជាសុខ ទូច ខ្ញុំមានជ្រុងរបស់ខ្ញុំ ដែលត្រូវដើរ អ៊ំឡៅ ម៉ុងហៃ មានជ្រុងរបស់គាត់ដែលត្រូវដើរ ប៉ុន្តែគោលបំណងយើងតែមួយទេ យើងកែសង្គម យើង ជួយសង្គម។ បើខ្ញុំខ្លាច ខ្ញុំអត់មកទីនេះទេ បើ ខ្ញុំខ្លាច ខ្ញុំអត់និយាយទេ…។

កន្លែងនេះមានទិដ្ឋភាព៣ លោកកែម ឡី វិភាគឈរនៅបច្ចុប្បន្នភាព ឯខាងខ្ញុំៗវិភាគ ផ្អែក ទៅលើប្រវត្តិសាស្ត្រ ទៅលើផ្លូវច្បាប់។ អ៊ីចឹង កាលណាបច្ចុប្បន្នភាព វាប៉ះទង្គិចលើអ្វីដែលជា បច្ចុប្បន្នភាព ឯខ្ញុំផ្អែកទៅលើច្បាប់ និងផ្អែក ទៅលើប្រវត្តិសាស្ត្រ ពីព្រោះខ្ញុំប្រវត្តិសាស្ត្រ និង នយោបាយ អ៊ីចឹង ខ្ញុំផ្អែកទៅលើជំនាញរបស់ខ្ញុំ ហើយសួរថា ឯករាជ្យទេ ខ្ញុំអត់ឯករាជ្យទេ ខ្ញុំ ជាមន្ត្រីរបស់រាជរដ្ឋាភិបាល ខ្ញុំអត់ឯករាជ្យទេ។ ខ្ញុំមន្ត្រីរដ្ឋាភិបាល តាំងពីខ្ញុំចូលពីស្រុកគេ ប៉ុន្តែ ខ្ញុំមានវិជ្ជាជីវៈខ្ញុំ ផ្អែកទៅលើវិជ្ជាជីវៈរបស់ខ្ញុំ។ អ៊ីចឹង ខ្ញុំមិនអាចថា ខ្ញុំអ្នកវិភាគឯករាជ្យទេ អ្នកសារព័ត៌មានទេដែលនិយាយ ខ្ញុំមិនដែល និយាយទេ ពីព្រោះខ្ញុំជាមន្ត្រីរដ្ឋាភិបាល ប៉ុន្តែ ខ្ញុំផ្អែកទៅលើវិជ្ជាជីវៈរបស់ខ្ញុំ”។

លោកបណ្ឌិតសុខ ទូច លើកឡើងបន្ថែម ថា “បើរកឃាតករមិនឃើញទេ មិនយុត្តិធម៌ សម្រាប់លោកកែម ឡី ទេ គឺសម្រាប់ប្រជាជន ទាំងអស់គ្នា ដែលជាសាក្សី២លាន ដែលបាន មកតាមនេះ គឺប្រជាជនជាសាក្សី គឺការឈឺ- ចាប់របស់ប្រជាជន មិនមែនឈឺចាប់របស់លោក កែម ឡី ទេ ប្រជាជនទាំងអស់ដែលគាត់រង់ចាំ”។

គួររំលឹកថា នៅអំឡុងពេលដែលសពលោក បណ្ឌិតកែម ឡី ត្រូវបានតម្កល់ធ្វើបុណ្យនៅ បរិវេណវត្តចាស់ ឯរាជធានីភ្នំពេញ លោកបណ្ឌិត សុខ ទូច បានអះអាងថា លោកទទួលបាន ដំណឹងជាមុនថា នឹងមានការប៉ុនប៉ងធ្វើបាប លោក ប្រសិនបើលោកហ៊ានទៅចូលរួមក្នុងពិធី បុណ្យសពលោកបណ្ឌិតកែម ឡី ហេតុនេះហើយ ទើបលោកសម្រេចចិត្តមិនទៅចូលរួមពិធីបុណ្យ សពលោកកែម ឡី ដែលជាមិត្តស្និទ្ធស្នាលរបស់ លោកនោះទេ ដោយសារតែលោកបារម្ភពី សុវត្ថិភាពផ្ទាល់ខ្លួន។

លោកបណ្ឌិតសុខ ទូច បានសរសេរក្នុង ទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ថា “…ខ្ញុំមានការសោក ស្តាយដែលមិនបានទៅគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិតកែម ឡី ចុងក្រោយ ព្រោះមាន មនុស្ស ពិសពុលច្រើនណាស់ ដែលអាចធ្វើ សកម្មភាពបែបនេះ គឺលាបពណ៌មកលើខ្ញុំហើយ ការគិតរបស់ខ្ញុំពិតជាត្រឹមត្រូវ”។ ដោយឡែក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺ ភ្លាមៗក្រោយកើតមានករណីឃាតកម្មលើរូប លោកបណ្ឌិតកែម ឡី លោកបណ្ឌិតសុខ ទូច បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា “ខ្ញុំ មានការរន្ធត់តក់ស្លុកយ៉ាងក្រៃលែងក្រោយពី ទទួលដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយថា លោក បណ្ឌិតកែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ប្រមាណ៩ព្រឹក នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់- តិចបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយព្រឹត្តិការណ៍ដ៏សោកសៅ ខ្ញុំសូមថ្កោល ទោសយ៉ាងពេញទំហឹង ចំពោះជនដៃដល់ និង អ្នកនៅពីក្រោយអំពើឃាតកម្មនេះ និងសូម- អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ជា ធរមាន។ ការបាត់បង់លោកបណ្ឌិតកែម ឡី គឺជាការបាត់បង់បញ្ញវន្តមួយរូប និងកញ្ចក់សង្គម មួយផ្នែកដ៏សំខាន់ នៃប្រទេសកម្ពុជា។ លោក បណ្ឌិតកែម ឡី ជាបញ្ញវន្តមួយរូប ដែលមាន ការទទួលស្គាល់ពីស្រទាប់បញ្ញវន្តជាតិ និងអន្តរ- ជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងមានការ កោតស្ញប់ស្ញែងចំពោះចំណេះដឹង និងទេពកោល- សល្យរបស់លោក។ ខ្ញុំសូមលំឱនកាយវាចារ ចិត្តគោរពវិញ្ញាណក្ខន្ធលោកបានទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

គួរបញ្ជាក់ថា សពលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បី ដែលត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ ត្រូវបានបញ្ចុះនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបរិវេណលំនៅឋានរបស់លោក ស្ថិតក្នុង ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ៕

RELATED ARTICLES