Thursday, April 18, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារ មន្ទីរពេទ្យ​យេម៉ែន ស្លាប់២០នាក់

វាយប្រហារ មន្ទីរពេទ្យ​យេម៉ែន ស្លាប់២០នាក់

យេម៉ែន៖ អ្នកនាំពាក្យ សមាគមវេជ្ជបណ្ឌិត សប្បុរសធម៌ គ្មានព្រំដែន(MSF) និងសាក្សី ម្នាក់ផងនោះ បានថ្លែងប្រាប់ សារព័ត៌មាន ចិន ស៊ីនហួរថា យ៉ាងហោចណាស់ មានមនុស្ស២០នាក់ ស្លាប់បាត់បង់ ជីវិតនិង១៥នាក់ រងរបួសនៅ ពេលមានការ វាយប្រហារដោយ យន្តហោះ ចម្បាំងជា ច្រើនគ្រឿង ដែលដឹកនាំ ដោយអារ៉ាប់ប៊ីសាអូឌី តលើមន្ទីរពេទ្យមួយ ដែលប្រតិបត្តិការ ដោយអង្គការ MSF ក្នុងខេត្ត Hajja ដែល ស្ថិតនៅភាគ ពាយព្យប្រទេស យេម៉ែនកាលពី ថ្ងៃច័ន្ទម្សិលមិញនេះ។

លោកស្រី Malak Shahir ដែលជាអ្នកនាំ ពាក្យសមាគម ខាងលើបានបញ្ជាក់ថា ការវាយប្រហារ ពីដែនអាកាស ដែលដឹក នាំដោយអារ៉ាប់ប៊ីសាអូឌីត ម្សិលមិញ នេះបានកំទេចមន្ទីរពេទ្យ មួយដែលប្រតិបត្តិការ ដោយក្រុមការងារ សប្បុរសធម៌ MSF ដែលមាន វត្តមាន ចាប់តាំង ពីខែកក្កដា ឆ្នាំ២០១៥ ក្នុងស្រុក Abbs ។ លោកស្រី បានថ្លែងថា ក្រុមវេជ្ជបណ្ឌិត នេះកំពុង តែមមាញឹក ក្នុងការ ព្យាបាលអ្នកដែលរងរបួស។

ចំណែកបុរស សាក្សីម្នាក់បាន ប្រាប់សារព័ត៌មានចិន ស៊ីនហួរថាការ វាយ ប្រហារនេះបាន បំផ្លិចបំផ្លាញ ផ្នែកមួយ នៃមន្ទីរពេទ្យ ដែលមិន ខូចខាត ទាំងស្រុងនោះ ឡើយ ដូច្នេះមន្ទីរពេទ្យ នៅតែបន្តប្រតិបត្តិ ការដោយក្រុម វេជ្ជបណ្ឌិត របស់សមាគម ដដែល។ លោកបានថ្លែង ប្រាប់សារព័ត៌មាន ស៊ីនហួរដោយ សុំមិនបញ្ចេញ ឈ្មោះវេជ្ជបណ្ឌិត ស្រ្តីជនជាតិ អេស្ប៉ាញ ម្នាក់បានរួចផុត ពីគ្រោះថ្នាក់ដោយជីវិត ហើយនកៅក្នុង ការវាយប្រហារនោះ ហើយបច្ចុប្បន្ន លោកស្រីកំពុង សម្រាកព្យាបាល របួសនៅឡើយ។ វាមិនមែន ជាលើកទី១ ទេដែលមន្ទីរពេទ្យ ដំណើរការដោយ សមាគម MSF ត្រូវបានវាយ ប្រហារដោយ យន្តហោះចម្បាំង ដែលដឹកនាំ ដោយអារ៉ាប់ប៊ីសាអូឌីត។

ពីរបីខែមកនេះ មន្ទីរពេទ្យដែលដឹកនាំ ការងារដោយសមាគម មនុស្សធម៌ MSF ក្នុងខេត្តក្បែរ ខាងនោះ Saada ត្រូវបាន វាយប្រហារពីលើអាកាសពីរបី លើក ស្របពេលដែលសម្ព័ន្ធយោធា ដែលដឹកនាំដោយ អារ៉ាប់ប៊ីសាអូឌីត បានទទួលស្គាល់ កំហុសរបស់ខ្លួន។

យោងតាម សេចក្តីថ្លែងការណ៍របស់ MSF កាលពីថ្ងៃសៅរ៍ កងកម្លាំងវាយប្រហារ ពីលើអាកាសដែល ដឹកនាំដោយ អារ៉ាប់ប៊ីសាអូឌីតបានឆ្មក់វាយលុក លើសាលារៀន កុមារមួយក្នុងស្រុក Haidan នៃខេត្ត Saada ដែលបណ្តាល ឲ្យមានសិស្សយ៉ាង ហោចណាស់ ១០នាក់ស្លាប់បាត់បង់ជីវិត និង២៨នាក់ ផ្សេងទៀតរងរបួស។

តាមរបាយ ការណ៍របស់ ពួកឧទ្ទាមយោធា Houthi ដែលគ្រប់គ្រង ទីភ្នាក់ងារព័ត៌មាន Saba ឲ្យដឹង ថាយន្ត ហោះចម្បាំងដែលដឹកនាំ ដោយអារ៉ាប់ប៊ីសាអូឌីត បានវាយប្រហា រលើក្រុមឧទ្ទាម Shiite Houthi ដែលមានភក្តីភាព ចំពោះអតីតប្រធានា ធិបតី Ali Abdullah Saleh ក្នុងខេត្ត ភាគខាងជើង មួយចំនួនកាល ពីថ្ងៃច័ន្ទរួមមានទីក្រុង Sanaa ជាដើម។

 

 

RELATED ARTICLES