ផ្ទុះគ្រាប់បែក ក្នុងគុកនៅហ្វីលីពីន ស្លាប់អ្នកទោស១០នាក់

0
449

ហ្វីលីពីន៖ វិទ្យុ DZBB បានរាយការណ៍ នៅថ្ងៃសុក្រនេះ ថាយ៉ាងហោច ណាស់មាន មនុស្ស១០នាក់បានស្លាប់បាត់ បង់ជីវិតរាប់ បញ្ចូលអ្នកទោស ជនជាតិចិន ពីរនាក់ ក្នុងហេតុការណ៍ ផ្ទុះមួយក្នុង មន្ទីរឃុំ ឃាំងក្រុង Paranque City កាលពីរាត្រីថ្ងៃ ព្រហស្បត្តិ៍។

តាមការស្រង់ សម្តីពីមន្ត្រី ប៉ូលិសនិងអភិបាល ក្រុង Paranque លោក Edwin Olivarez ឲ្យដឹងថា ការផ្ទុះ នេះបានកើត ឡើងក្នុង រង្វង់ម៉ោង៨និង៣០ នាទីយប់ ក្នុងការិយា ល័យឆ្មាំមន្ទីរ ឃុំឃាំង  ជាន់ទី១។

តាមរបាយ ការណ៍ឲ្យដឹងថា ឆ្មាំគុកម្នាក់ ដែលស្ថិត នៅការិយាល័យ នោះក៏បាន រងរបួសដោយ សារអំបែងគ្រាប់បែកដែលផ្ទុះនោះ ផងដែរ។

ចំណែករបាយ ការណ៍ដែលត្រូវ បានដកស្រង់ពី សាក្សីបញ្ជាក់ថា ប្រជាពលរដ្ឋដែល រស់នៅក្បែរមន្ទីរឃុំ ឃាំង ក្រុង បានឭសំឡេង ផ្ទុះយ៉ាងហោច ណាស់៣លើក តាមរយៈការ បាញ់កាំភ្លើងនៅក្នុងមន្ទីរ ឃុំឃាំងនោះ។

ទោះជាយ៉ាង ណាប៉ូលិស នៅតែកំពុងត្រួតពិនិត្យ មើលស្រាវជ្រាវ រកមូលហេតុ ដែលបណ្តាលឲ្យ មានការផ្ទុះ នេះឡើង។