Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារដោយ ឧស្ម័នគីមីនៅ ក្រុងអាឡេប៉ូ ស្លាប់៧នាក់

វាយប្រហារដោយ ឧស្ម័នគីមីនៅ ក្រុងអាឡេប៉ូ ស្លាប់៧នាក់

ស៊ីរី៖ ទីភ្នាក់ងារព័ត៌ មានរដ្ឋ SANA បានថ្លែងកាល ពីថ្ងៃពុធ ដោយផ្អែកតាម មជ្ឈមណ្ឌល សង្កេត ការណ៍របស់រុស្ស៊ីថា មានមនុស្ស ចំនួន៧នាក់ បានស្លាប់បាត់ បង់ជីវិតនិង២០នាក់ ទៀតរងផល ប៉ះពាល់ ផ្នែក ផ្លូវដង្ហើមពីការវាយ ប្រហារដោយ ឧស្ម័នគីមីក្នុង ទីក្រុងអាឡេប៉ូ ។

របាយការណ៍ ឲ្យដឹង ថាក្រុមឧទ្ទាម The Nour Addien al-Zinki កាលពីថ្ងៃច័ន្ទបានបាញ់គ្រាប់រុកក្កែតដែលមានចាក់ បញ្ចូលដោយ ឧស្ម័នពុលជា ច្រើនគ្រាប់សំដៅ ទៅលើសង្កាត់ Salahuddien នៃក្រុង អាឡេប៉ូ ដែលជា ទីតាំងគ្រប់គ្រង ដោយរដ្ឋាភិបាល។

ចំណែកបណ្តាញ ព័ត៌មានរដ្ឋ SANA ផ្សាយ ថារុស្ស៊ីបាន ជូនដំណឹង ទៅសហរដ្ឋអា មេរិកអំពីការ ប្រើប្រាស់គ្រឿងដែលមាន ជាតិពុលរបស់ ពួកឧទ្ទាមនៅក្នុង ទីក្រុងអាឡេប៉ូ។

ទន្ទឹមនិងនេះពួក ឧទ្ទាមក៏បាន ទម្លាក់កំហុស ទៅរដ្ឋាភិបាល ចំពោះការទម្លាក់ គ្រាប់បែក ដែលមាន ផ្ទុកឧស្ម័នក្លូរីនជាច្រើន គ្រាប់មក លើក្រុង Saraqeb ដែលជាតំបន់ ត្រួតត្រារបស់ខ្លួន កាលពីថ្ងៃអង្គារ។ តាមដែលគេដឹងមកថា ភាគីទាំងសងខាង បានចោទ ប្រកាន់គ្នាទៅវិញ ទៅមកអំពី ការប្រើប្រាស់ អាវុធគីមីក្នុងសមរភូមិ។

ប្រភពដដែលបាន រៀបរាប់ថាយ៉ាង ហោចមានមនុស្ស៧នាក់ និង៤១នា ក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃពុធដោយការបាញ់ ប្រហារដោយ កាំភ្លើងធំ មកលើទីតាំង ដែលគ្រប់គ្រង ដោយរដ្ឋា ភិបាលដែល ជាចំណែក មួយនៃ ក្រុង អាឡេប៉ូ។

ទោះជាយ៉ាង ណាបណ្តាញ ព័ត៌មានរដ្ឋ SANA បានបញ្ជាក់ ថាទ័ពជើង អាកាសបាន ប្រតិបត្តិការវាយប្រហារ ១០០កន្លែង មកលើទីតាំង របស់ពួក ឧទ្ទាមក្នុងតំបន់ ជនបទនៃ ក្រុងខាងលើ កាលពីថ្ងៃ ពុធដែលជាការចាត់ វិធានការរារាំង ដល់ការវាយ ប្រហារក ម្រិតទ្រង់ទ្រាយធំរ បស់ពួកឧទ្ទាម ហើយមួយភាគ បីនៃតំបន់ទាំង អស់ នោះ នឹងធ្វើការវាយ លុកក្នុងពេល ពីរសប្តាហ៍។

 

 

RELATED ARTICLES