ឆេះរោង ចក្រកប្បាស នៅបង់ក្លាដែស

0
359

បង់ក្លាដែស៖ មន្ត្រីបានឲ្យ ដឹងនៅថ្ងៃសៅរ៍ នេះថា គ្រោះមហន្តរាយ អគ្គីភ័យលេប ត្របាក់ រោងចក្រកប្បាស ដែលសម្បូរ រឿងកើត ឡើងមួយ ក្នុងស្រុក Gazipur ជាយរដ្ឋធានីដាកា របស់បង់ក្លាដែស។

មន្ត្រីនាយកដ្ឋាន ពន្លត់អគ្គីភ័យ ដែល សុំមិនបញ្ចេញ ឈ្មោះបាន ថ្លែងថា យ៉ាងហោច ណាស់ មានរថ យន្តភ្នាក់ងារ ពន្លត់ អគ្គីភ័យ ចំនួន១៣គ្រឿង កំពុងព្យាយា មព្យាយាមពន្លត់ អណ្តាតភ្លើង ដែលឆេះឡើង យ៉ាងសន្ធោស ន្ធៅកាលពីព្រឹក ថ្ងៃសៅរ៍នេះ នៅ រោង ចក្រដែលប្រតិបត្តិការ ដោយក្រុមហ៊ុន Tropical KnitTex (BD) Ltd ដែលជា ក្រុមហ៊ុនសាខា របស់ Mondol Group ។
មន្ត្រីរូបនោះ បាន ថ្លែងថាក្នុង ហេតុការណ៍នេះ ពុំមានអ្នករងរបួស ស្លាប់បាត់បង់ ជីវិតនោះឡើយ។

ប្រភពបានឲ្យដឹង ទៀតថាក្រុម អ្នកពន្លត់អគ្គីភ័យនៅ តែកំពុងទប់ ទល់ពន្លត់ អគ្គីភ័យនោះដែល នៅមិនទាន់ ស្ថិតក្រោម ការគ្រប់គ្រង របស់ពួកគេទាំង ស្រុងនៅឡើយទេ។

ទោះយ៉ាងណា មូលហេតុដែល បណ្តាលឲ្យ កើតមានអគ្គីភ័យ នេះគេមិន បានដឹងភ្លាមៗ នោះឡើយ។ រោងចក្រដែល មានអគារ កម្ពស់៨ជាន់នេះបាន វិវឌ្ឍន៍ទៅជាស្នាម ប្រេះដោយសារ តែអណ្តាតភ្លើង។ មន្ត្រីសេវាពន្លត់ អគ្គីភ័យបាននិង កំពុង ត្រួតពិនិត្យ អគារនេះផងដែរ។