Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិអតីតប្រធានក្រុមហ៊ុន នុយក្លេរអែ រដ្ឋប្រេសីុល ជាប់គុក៤៣ឆ្នាំ ពីបទពុករលួយ

អតីតប្រធានក្រុមហ៊ុន នុយក្លេរអែ រដ្ឋប្រេសីុល ជាប់គុក៤៣ឆ្នាំ ពីបទពុករលួយ

ប្រេសីុល៖ តុលាការ ប្រេសីុលកាល ពីថ្ងៃព្រហស្បតិ៍បាន កាត់ទោស អតីតប្រធាន ក្រុមហ៊ុននុយក្លេអែរ រដ្ឋរបស់ប្រេសីុលដាក់ពន្ធនាគារ ចំនួន៤៣ឆ្នាំ។

ការកាត់ទោសលើ លោក Othon Luiz Pinheiro da Silva គឺស្ថិត ក្នុងចំណោម សេចក្តីសម្រេច ដ៏ធ្ងន់ធ្ងរបំផុតដែលជាផ្នែក មួយនៃការសើុបអង្កេតក្នុងការ ប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុន Petrobras ។

លោក Pinheiro da Silva ត្រូវបាន គេឃើញពី កំហុសនៃ រឿងពុករលួយ និងការលាង លាយកខ្វក់ នៅក្នុងការប្រព្រឹត្តអំពើពុក រលួយក្នុង ក្រុមហ៊ុននុយក្លេអែរខាងលើជាមួយ និងមនុស្ស១២នាក់ ទៀតរួមមានកូនស្រីរបស់លោក Ana Cristina da Silva Toniolo ដែលតុលា ការកាត់ទោសដាក់ ពន្ធនាគារ១៤ឆ្នាំនិង១០ខែ។

លោកត្រូវបានក៏ ត្រូវបានគេរក ឃើញពីការរៀប ចំចាត់ចែង ការស៊ូកប៉ាន់ចំពោះ ការចុះកិច្ចសន្យា រវាងក្រុមហ៊ុន Eletronuclear និងក្រុមហ៊ុន សាងសង់ Andrade Gutierrez និង Engeviz ចំពោះការ សាងសង់រោងចក្រថាម ពលនុយក្លេអែរ Angra 3 ក្នុងទីក្រុង Rio de Janeiro ។

ការសើុបអង្កេត បានរកឃើញ ភាពមិន ប្រក្រតីផ្សេងៗក្នុងកិច្ច សន្យាមួយចំនួន សម្រាប់ សំណង់អគារ Angra 3 ផងដែររួមមាននី តិវិធីស្នើសុំសាងសង់ ការសូកប៉ាន់មន្ត្រីសាធារណៈនិងការអនុគ្រោះ យោគយល់ ក្នុងចាត់ចែងកិច្ចសន្យាជាដើម។

ទោះជាយ៉ាងណា អំពើពុករលួយ នៅក្រុមហ៊ុន Petrobras ត្រូវបាន គេប៉ាន់ ប្រមាណថា បានលួច បន្លំប្រាក់យ៉ាងតិច២ពាន់លានដុល្លារក្នុង ចន្លោះឆ្នាំ២០០៤និង២០១៤ ដែលនាំឲ្យមាន ការចាប់ ខ្លួនមន្ត្រីរដ្ឋាភិបាល ចំនួន១២នាក់ បុគ្គលិកប្រតិបត្តិឯកជន របស់ក្រុម ហ៊ុន Petrobras ផងដែរ។

 

 

 

RELATED ARTICLES