Friday, March 29, 2024
Homeបច្ចេកវិទ្យាHua​wei ​Mate ​9 ​ធ្លាយ​រូប​ភាព​ជា​មួយ​ចង្កោម​កាមេរ៉ា​ភ្លោះ

Hua​wei ​Mate ​9 ​ធ្លាយ​រូប​ភាព​ជា​មួយ​ចង្កោម​កាមេរ៉ា​ភ្លោះ

បានជិតមួយឆ្នាំ គិតចាប់តាំងពីថ្ងៃ ផលិតផលចុងក្រោយ របស់ចរន្ត Mate បានចេញលក់នៅលើទីផ្សារ ហើយ Huawei កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យល្អឥតខ្ចោះនូវស្មាតហ្វូនបន្តរបស់ចរន្ត flagship នេះ ។

តាម Gizmochina រូបភាពអំពីសំបករបស់ទូរស័ព្ទស្មាតហ្វូន Mate 9 ត្រូវបានលេចធ្លាយនៅលើបណ្តាញ ដោយគណនី Twitter មួយឈ្មោះថា @Buns បង្ហាញថា ផលិតផលបានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះអំពីផ្នែកការរចនា ។ ចំណុចគួរឲ្យចាប់អារម្មណ៍គឺ Mate 9 នឹងមានចង្កោមកាមេរ៉ាភ្លោះនៅខ្នង ប៉ុន្តែបែរជាមានវិធីរៀបចំផ្សេងពីគ្នាបំផុត ។ តាមរយ:នោះ ចង្កោមកាមេរ៉ាភ្លោះរបស់ទូរស័ព្ទត្រូវបានរៀបចំតាមបណ្តោយស្ថិតនៅកណ្តាល ពោលគឺមិនមែនស្ថិតនៅផ្តេកនៅជ្រុងលើខាងស្តាំដូចទូរស័ព្ទ Huawei P9 ឡើយ ។

ផ្អែកទៅលើប្រភពព័ត៌មានកាលពី៤ខែមុន ចង្កោមកាមេរ៉ាភ្លោះរបស់ Mate 9 អាចរួមមានកាមេរ៉ា 20 MP មួយជាមួយភ្លើង LED និងជំនួយយកច្បាស់ស្វ័យប្រវត្តិ ។ រូបភាពលេចធ្លាយក៏បង្ហាញថា ស្មាតហ្វូននេះនឹងមាន sensor ស្កេនក្រយ៉ៅដៃនៅផ្ទៃខាងក្រោយ និងរន្ធ USB Type-C នៅគែមខាងក្រោម ។

អំពីការកំណត់រចនាសម្ព័ន្ធ Huawei Mate 9 ត្រូវបានទម្លាយនៅលើ GFXBench គឺនឹងមានអេក្រង់មួយទំហំ ៥,៩អ៊ីញ ជាមួយ resolution 1920 x 1080 pixel ។ ទូរស័ព្ទក៏ត្រូវបានបំពាក់ឈីប Kirin 970 ប្រាំបីបន្ទះ មានល្បឿន 2,6 GHz រួមជាមួយ GPU Mali-T880 ។ អង្គចងចាំ RAM របស់ស្មាតហ្វូននេះ គឺ 4GB និងថាមពលអង្គចងចាំខាងក្នុងគឺ 64 GB ។ ទន្ទឹមនឹងនោះ Huawei ក៏នឹងបំពាក់ឲ្យ Mate 9 នូវកាមេរ៉ាមុខ 7 MP ដើម្បីបម្រើឲ្យតម្រូវការថតរូប selfie ។

តាមគម្រោង Huawei នឹងបញ្ចេញ Mate 9 នៅអំឡុងពេលប្រហែលជាខែតុលា ឬខែវិច្ឆិកាឆ្នាំនេះ ។ ក្រៅពីនេះ ក្រុមហ៊ុនក៏គ្រោងឲ្យស្មាតហ្វូនរបស់ខ្លួនដើរនៅមូលដ្ឋានគ្រឹះរបស់ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ថ្មីបំផុតដែរ ៕

ដោយ: តូច រំលឹក

 

RELATED ARTICLES