Saturday, April 20, 2024
Homeបច្ចេកវិទ្យាHyundai​ Sonata​ 2017 ​តម្លៃ​​ចាប់​ពី​ ២១.៦០០​​ដុល្លារ​

Hyundai​ Sonata​ 2017 ​តម្លៃ​​ចាប់​ពី​ ២១.៦០០​​ដុល្លារ​

គំរូ sedan ខ្នាតមធ្យមបន្ថយបន្តិច អំពីតម្លៃ បើប្រៀបជាមួយ ស៊េរីសែស្រឡាយរបស់ខ្លួន ហើយមានដាក់បញ្ចូលបច្ចេកវិទ្យាថ្មីមួយចំនួន ។
នៅអាមេរិក Hyundai Sonata 2017 កំណែថ្មីលើកកម្ពស់មានតម្លៃចាប់ពី ២១.៦០០ដុល្លារ ពោលគឺបន្ថយ «ការចំណាយ» ប្រមាណ១៥០ដុល្លារ បើប្រៀបជាមួយគំរូរថយន្តនាពេលបច្ចុប្បន្ន ។
ឧបករណ៍ស្តង់ដារនៅលើ Sonata ថ្មី រួមមានការត្រួតពិនិត្យតួរថយន្ត តុល្យភាពអេឡិចត្រូនិច ការត្រួតពិនិត្យកម្លាំងច្បាម ពោងសុវត្ថិភាព៧ ហ្វ្រាំងថាសសម្រាប់កង់ទាំង៤ ជំនួយហ្វ្រាំងបន្ទាន់ ហ្វ្រាំង ABS ដៃចង្កូតស្រោបស្បែកពហុមុខងារ ។ ទន្ទឹមនឹងនោះ គឺការជ្រើសរើសកញ្ចប់បច្ចេកទេស ឬព័ត៌មានកម្សាន្តផ្សេងៗជាមួយកម្រិតតម្លៃកើនឡើងស៊ីសង្វាក់គ្នា ។
ម៉ាស៊ីនមិនមានអ្វីផ្លាស់ប្តូរទេ បើប្រៀបជាមួយមុននេះ ។ ស៊េរីមូលដ្ឋានបំពាក់ម៉ាស៊ីន Theta II GDI ចំណុះ ២,៤លីត្រ កម្លាំង ១៨៥សេះ កម្លាំងបង្វិលជុំអតិបរមា ២៤១ញូវតុនម៉ែត្រ និងប្រអប់លេខស្វ័យប្រវត្តិ៦ល្បឿន ។ កំណែថ្មីសន្សំសំចៃប្រេងឥន្ធន: Eco ប្រើម៉ាស៊ីន turbocharged Gamma ចំណុះ ១,៦លីត្រ កម្លាំង ១៧៨សេះ និងប្រអប់លេខតង្កៀបពីរ ៧ល្បឿន ។
ម៉ាស៊ីននៅលើកំណែថ្មីលំដាប់ខ្ពស់បំផុតរបស់ Sonata 2017 គឺប្រភេទ turbocharged Theta II ចំណុះ២លីត្រ កម្លាំង ២៤៥សេះ និងកម្លាំងបង្វិលជុំ ៣៥២ញូវតុនម៉ែត្រ មានអមដោយប្រអប់លេខអូតូ Shiftronic ៦ល្បឿន ៕
ដោយ: តូច រំលឹក

RELATED ARTICLES