Saturday, April 20, 2024
Homeបច្ចេកវិទ្យាiPhone​ 7​ ស៊េរី ​«ថ្លៃថ្នូរ»​ តម្លៃ ​១,៣​លាន​ដុល្លារ

iPhone​ 7​ ស៊េរី ​«ថ្លៃថ្នូរ»​ តម្លៃ ​១,៣​លាន​ដុល្លារ

តម្លៃលក់របស់ Lux iPhone 7 សម្រាប់ស៊េរីស្តង់ដារ (Standard) គឺ ៤.៩៩៥ដុល្លារ និងឡើងដល់ ១,៣លានដុល្លារ សម្រាប់ស៊េរីលំដាប់ខ្ពស់បំផុត Lux iPhone 7 Bespoke Imperial ។

ទោះបីដល់ខែកញ្ញា ទើប iPhone 7 បង្ហាញមុខ ប៉ុន្តែប្រសិនបើកំពុងចង់ទិញឲ្យខ្លួននូវស្មាតហ្វូនមួយថ្មីផង ប្រណីតផងនោះ ឥឡូវនេះអ្នកអាចកក់ទំនិញឲ្យខ្លួននូវស៊េរី iPhone 7 កំពូលប្រណីត កំពូលថ្លៃមកពី Brikk ដែលជាក្រុមហ៊ុនជំនាញកែច្នៃស្មាតហ្វូន នាឡិកា និងគ្រឿងលម្អមកពី ឡូសអែនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក ។

ទូរស័ព្ទ iPhone 7 កំពូលប្រណីតដែល Brikk ច្នៃប្រឌិតមានឈ្មោះ Lux iPhone 7 ។ តាម PhoneArena Lux iPhone 7 ពិតជាទូរស័ព្ទដ៏ថ្លៃថ្នូរមួយក្នុងចំណោមទូរស័ព្ទ Lux iPhone របស់ Brikk រួមមានទាំង iPhone 6 និង iPhone 6s ។ តម្លៃលក់របស់ Lux iPhone 7 សម្រាប់ស៊េរីស្តង់ដារ (Standard) គឺ ៤.៩៩៥ដុល្លារ និងឡើងដល់ ១,៣លានដុល្លារ សម្រាប់ស៊េរីលំដាប់ខ្ពស់បំផុត Lux iPhone 7 Bespoke Imperial ។

តាម Brikk, Lux iPhone 7 ត្រូវបានច្នៃប្រឌិតទាំងស្រុងដោយដៃ សូម្បីតែការស្រោបមាស ប្លាទីន ឬ ប្រាក់ ក៏ត្រូវបានធ្វើដោយដៃនៅឡូសអែនជឺឡេស អាមេរិកដែរ ។ ស៊េរី Lux iPhone 7 Standard  រួមមានជម្រើស១០ពណ៌ និងអាស្រ័យលើការជ្រើសរើសការដាំគ្រាប់ពេជ្រផ្សេងគ្នាជាច្រើន ចំណែកស៊េរី Deluxe មានការជ្រើសរើសតាមបំណងនូវវត្ថុធាតុដើមមាស ២៤ការ៉ាត់ មាសផ្កាឈូក ១៨ការ៉ាត់ ឬប្លាទីន ៩៥០ ។ ស៊េរីលំដាប់ខ្ពស់ Bespoke ដាក់បញ្ចូលទាំងអស់នូវកត្តាខាងលើ ក្រៅពីនេះអ្នកនៅអាចផ្លាស់ប្តូរតាមបំណងជាមួយពេជ្រ ៦០ការ៉ាត់ទៀតផង ។

រូបភាពផលិតផល ត្រូវបាន Brikk បង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុន មានលទ្ធភាពជាច្រើនដែលថា ត្រូវបានយកពីបណ្តារូបភាពលេចធ្លាយថ្មីៗនេះរបស់ iPhone 7 ជាមួយកាមេរ៉ាភ្លោះ ។ ប៉ុន្តែ iPhone ឆ្នាំនេះ មិនទាន់ច្បាស់ថាមានឈ្មោះ iPhone 7 ទេ អាស្រ័យហេតុនេះទំនងជា Brikk ជ្រុលខ្លួន ពេលបង្ហាញមុខ Lux iPhone 7 ឆាប់ពេកដូច្នេះ ។

មិនត្រឹមតែប៉ុណ្ណោះទេ Brikk ថែមទាំងទម្លាយប៉ារ៉ាម៉ែត្រមួយចំនួនរបស់ iPhone 7 ទៀតផង ដូចជា RAM 3GB ឈីប Apple A10 និងអង្គចងចាំខាងក្នុងអតិបរមា 256GB ៕

ដោយ: តូច រំលឹក

 

RELATED ARTICLES