Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិអុីរ៉ាក់ ស្នើអារ៉ាប់ប៊ីសាអូឌីត ហៅឯកអគ្គរាជទូត របស់ខ្លួន ត្រឡប់ទៅវិញ

អុីរ៉ាក់ ស្នើអារ៉ាប់ប៊ីសាអូឌីត ហៅឯកអគ្គរាជទូត របស់ខ្លួន ត្រឡប់ទៅវិញ

ព័ត៌មានទាន់ហេតុការណ៍

អុីរ៉ាក់៖ ទូរទស្សន៍ផ្លូវការ មួយមួយផ្សាយ ថារដ្ឋាភិបាល អ៊ីរ៉ាក់បានស្នើ អារ៉ាប់ប៊ីសាអូឌីត កាល ពីថ្ងៃអាទិត្យម្សិល មិញឲ្យធ្វើការ ផ្លាស់ប្តូរ ឯកអគ្គរាជទូតរបស់ខ្លួនប្រចាំក្រុងបាដាដចេញ ដោយធ្វើ ការសង្កត់ធ្ងន់ ថាវត្តមានរបស់ ប្រមុខបេស សកម្មកាទូតរូបនេះ ក្នុងប្រទេស អ៊ីរ៉ាក់នឹង ធ្វើឲ្យរាំងស្ទះដល់ ការអភិវឌ្ឍន៍នៃចំណង ទំនាក់ទំនងទ្វេភាគី នៃប្រជាជាតិទាំងពីរ។

អ្នកនាំពាក្យ ក្រសួងការបរទេស អ៊ីរ៉ាក់លោក Ahmed Jamal បានថ្លែងប្រាប់ ទូរទស្សន៍រដ្ឋ Iraqiya ថាមន្ត្រីជាន់ខ្ពស់ អ៊ីរ៉ាក់បាន បញ្ជូន សំណើរ មួយទៅកាន់ រដ្ឋាភិបាល ក្រុងរីយ៉ាដ ឲ្យចាត់វិធាន ការណ៍សមស្រប ក៏ដូចជា ធ្វើការផ្លាស់ប្តូរប្រមុខ បេសកកម្មកា ទូតរបស់ខ្លួន លោក Thamer al-Sabhan ចេញពីក្រុងបាដដ។

ទូរទស្សន៍រដ្ឋបាន ស្រង់សម្តីមន្ត្រីអ្នកនាំ ពាក្យខាងលើថា វត្តមានរបស់ លោក Sabhan គឺជាឧបសគ្គមួយ នៅក្នុង ការអភិវឌ្ឍនៃ ទំនាក់ ទំនង រវាងអ៊ីរ៉ាក់និងអារ៉ាប់ ប៊ីសាអូឌីត។ មុននេះ មានរបាយការណ៍ ព័ត៌មានផ្សាយ ថាលោក Sabhan បានសសេរ នៅលើគណនី Twitter របស់ លោកអំពី ករណីមានការប៉នប៉ង ឬគំនិតមិនល្អ មួយរបស់ ពួកភេរវជន ក្នុងការផ្តាច់ ជីវិតរូបលោក តាមរយៈ កងជីវពល ស៊ីអ៊ីត ដ៏មានឥទ្ធិពល ដឹកនាំដោយលោក Aws al-Khafaji ដែលជា ផ្នែកមួយរបស់ កងកម្លាំង Hashd Shaabi ដែលមាន រដ្ឋាភិបាល ជាខ្នង បង្អែក។

បើតាមការ ឲ្យដឹងពីលោក Jamal ជុំវិញព័ត៌ មាននៃការ លើកឡើង របស់លោក Sabhan ដែលពាក់ព័ន្ធនឹង ការប៉ន ប៉ងសម្លាប់ រូប លោក នោះ គឺមិនពិតនោះ ឡើយហើយ ការអះអា ងបែបនេះគឺត្រឹម តែក្នុងន័យបំផ្លាញ ដល់ទំនាក់ទំនងរវា ងរដ្ឋាភិបាល ក្រុង បាដាដនិងរី យ៉ាដ តែប៉ុណ្ណោះ។

ជានិច្ចកាលកង ជីវពលនិងអ្នក នយោបាយស៊ីអ៊ីត អ៊ីរ៉ាក់ជាច្រើនបាន ហៅការនិរទេស ខ្លួនលោកSabhan ថាដោយសារតែលោក ស្នើម្តងជាពីរដងដល់រដ្ឋា ភិបាលអ៊ីរ៉ាក់ ដកកងកម្លាំង Hashd Shaabi ស៊ីអ៊ីតចេញពីប្រតិបត្តិការ យោធានៅក្នុង ការរំដោះខេត្ត សាន់នី ដើម្បីចៀសវាង ការរំលោភបំពាន ប្រឆាំងនិងពល រដ្ឋក្នុងខេត្តសាន់នី។

ក្រោយមកនៅ ថ្ងៃអាទិត្យម្សិលមិញ នេះលោក Sabhan បានថ្លែង ប្រាប់ទូរទស្សន៍ Arabiyah ថាទំនាក់ទំនងរវាង រដ្ឋាភិបាល ក្រុងបាដាដ និងក្រុងរីយ៉ាដនឹងមិនអន្ត រាយឡើយហើយការ ស្នើឲ្យធ្វើការផ្លាស់ ប្តូររបស់រដ្ឋា ភិបាលអ៊ីរ៉ាក់ គឺប្រហែលជាធ្វើឡើង ដោយស្ថិតក្រោម សម្ពាធពី គណបក្សនយោបាយ និងកងកម្លាំង ប្រដាប់អាវុធ Hashd Shaabi ។

លោក Sabhan បានថ្លែងថាគោលនយោបាយ របស់ព្រះរាជាណាចក្រអារ៉ាប់ ប៊ីសាអូឌីតគឺមានភាពជាក់ លាក់និងច្បាស់ លាស់ចំពោះ អ៊ីរ៉ាក់ ហើយនឹង មិនធ្វើការផ្លាស់ប្តូរ ដោយសារតែ បុគ្គលរូបណានោះឡើយ។

គួរបញ្ជាក់ ថាលោក Sabhan គឺជាឯកអគ្គរាជទូត អារ៉ាប់ប៊ីសាអូឌីត ដំបូងគេដែល ត្រូវបានតែង តាំងឲ្យបំពេញ បេសកកម្ម កាទូត ក្នុងទីក្រុងបាដាដ ដែលបានបើក ទំនាក់ទំនងសារ ជាថ្មីកាលពី ខែធ្នូឆ្នាំទៅ តែប៉ុណ្ណោះ ចាប់តាំងពី ឆ្នាំ១៩៩០ នៅពេលដែល ប្រទេស អ៊ីរ៉ាក់ ស្ថិតក្រោមការដឹករបស់ លោក សាដាម ហ៊ូសេន បានឈ្លានពានកូវ៉ែត។

RELATED ARTICLES