Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិអាយស៊ីសកាត់ ក្បាលមនុស្ស៤០ នាក់ក្នុង ទីក្រុងមូស៊ុល

អាយស៊ីសកាត់ ក្បាលមនុស្ស៤០ នាក់ក្នុង ទីក្រុងមូស៊ុល

អ៊ីរ៉ាក់៖ ប្រភពពីកង កម្លាំងសន្តិសុខ ម្នាក់ឲ្យដឹងថា ក្រុមសកម្មប្រ យុទ្ធរដ្ឋអ៊ីស្លាម បានកាត់ក្បាល មនុស្សចំនួន៤០នាក់ក្នុង ទីក្រុងធំ ជាងគេដែល ខ្លួនធ្លាប់កាន់ កាប់កាលពីគ្រាមុនគឺក្រុងមូស៊ុលកាលពីថ្ងៃអាទិត្យ។

លោក Mohammed al-Baiyati ប្រធានគណៈកម្មការ សន្តិសុខនៃ ក្រុមប្រឹក្សាខេត្ត Nineveh បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវបាន ប្រហារជីវិតដោយ កាត់ក្បាល ដោយពួក គេចោទប្រកាន់ ថារួមគំនិត ក្បត់ប្រឆាំងនិង ច្បាប់របស់ក្រុមរដ្ឋអ៊ីស្លាមក្នុង ទីក្រុងមូស៊ុលដែល ជាទីរួមក្រុងខេត្ត Nineveh ឬការជួយដល់ មនុស្សជាច្រើន ភៀសខ្លួនចេញ ពីទីនេះក៏ដូចជាការ ជួយដល់អតីត សមាជិកកងសន្តិសុខ របស់អ៊ីរ៉ាក់ជាដើម។

លោក Baiyati បានថ្លែងថាក្រុម ភេរវករអាយ ស៊ីសបាន បញ្ជូនសាកសព បុរស៤០នាក់និង បញ្ជាឈ្មោះរាប់ ពួកគេទៅកាន់ កន្លែងតម្កល់សព ក្នុងមន្ទីរពេទ្យ ដ៏ធំក្នុងក្រុងនេះ។ លោកបានបន្តទៀតថា សាកសពទាំងអស់នោះ ត្រូវបានកាត់ផ្តាច់ ក្បាលចេញពីខ្លួន។ការប្រហារ ជីវិត បែបនេះ បានកើតឡើងស្របពេលដែលទាហានអ៊ីរ៉ាក់និងកងកម្លាំងរក្សាសន្តិសុខជនជាតិឃឺតដែលគេស្គាល់ថាជាពួក Peshmerga បច្ចុប្បន្ន កំពុងវាយ ប្រយុទ្ធគ្នាក្នុង ការដណ្តើម កាន់កាប់ទីតាំង ជុំវិញក្រុងមូស៊ូល នេះមកវិញក្នុង ពេលដែលមាន ការប្រយុទ្ធគ្នា ដ៏ធំ មួយដើម្បីវាយ រំដោះយកក្រុង ទាំងមូល។

គួរបញ្ជាក់ផង ដែរថាមូស៊ុលជា ទីក្រុងធំជាងគេបំផុត ទី២របស់ ប្រទេសអ៊ីរ៉ាក់ បានប្រែក្លាយ ជាតំបន់ដែល ស្ថិតក្រោម ការត្រួត ត្រានិងកាន់ អំណាចដោយ ក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ចាប់តាំងពី ខែមិថុនាឆ្នាំ២០១៤ នៅពេលដែលកងកម្លាំង រដ្ឋាភិបាល អ៊ីរ៉ាក់បាន បោះបង់សព្វាវុធ របស់ពួក គេចោល និងរត់ គេចខ្លួន ដែលផ្តល់ ឱកាសឲ្យ ពួកសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមចូលកាន់ កាប់ផ្នែកជាច្រើន នៃតំបន់ភាគខាង លិចនិងខាងជើង នៃប្រទេស អ៊ីរ៉ាក់តែម្តង។

RELATED ARTICLES