Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការពារជាតិថ្មី ជប៉ុនចេញបញ្ជា ឲ្យកងទ័ពបាញ់ ទម្លាក់មីស៊ីលកូរ៉េខាងជើង

រដ្ឋមន្ត្រីការពារជាតិថ្មី ជប៉ុនចេញបញ្ជា ឲ្យកងទ័ពបាញ់ ទម្លាក់មីស៊ីលកូរ៉េខាងជើង

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនកាល ពីថ្ងៃច័ន្ទបានចេញ បញ្ជាឲ្យកងកម្លាំង ប្រើសិទ្ធិការពារ ខ្លួនរបស់ ខ្លួនបាញ់ទម្លាក់ក្បាល គ្រាប់ មីស៊ីលដែល បាញ់ចេញពី ប្រទេសកូរ៉េខាងជើងមាន ទិសដៅឆ្ពោះមក កាន់ទឹកដី របស់ជប៉ុន នេះបើតាមសារ ព័ត៌មានក្នុងស្រុក បានស្រង់សម្តី ប្រភពពីរដ្ឋាភិបាល។

យោងតាមសារព័ត៌ មានក្យូដូ បទបញ្ជានេះត្រូវ បានដាក់ចេញ ដោយរដ្ឋមន្ត្រីការ ពារជាតិថ្មីរបស់ជប៉ុនគឺលោកស្រី Tomomi Inada ដែលមានទិសដៅយ៉ាង ជាក់ច្បាស់ក្នុងការធានាបាន ថាកម្លាំងការពារខ្លួនគឺ ត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ស្កាត់ ការបាញ់មីស៊ីលក្នុង ពេលវេលាណា មួយដូចជាការ ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការចល័ត ដោយសម្ងាត់ ដែលអាច ធ្វើការរៀបចំបាញ់ មីស៊ីលរបស់ កូរ៉េខាងជើងលំ បាកក្នុងការរកឃើញ ឬចាប់បានក្នុង ការបច្ចេកវិទ្យាទំនើប។

77

ប្រព័ន្ធបាញ់មីស៊ីល PAC-3 របស់ជប៉ុន

មុននេះរដ្ឋាភិបាល ជប៉ុនបានដាក់ បញ្ជាឲ្យធ្វើការទប់ ស្កាត់លើមូលដ្ឋាន ពីមួយករណីទៅមួយករណី បន្ទាប់ពីបានរកឃើញ ឬចាប់បាន នូវសញ្ញានៃការប្រុង ប្រៀបបាញ់មីស៊ីល របស់កូរ៉េខាងជើង។

តាមដែលគេ ដឹងមកថាកូរ៉េខាង ជើងបានបាញ់មីស៊ីល រយៈចម្ងាយមធ្យម មួយគ្រាប់កាល ពីសប្តាហ៍មុនដែលហោះធ្លាក់ក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខ របស់ជប៉ុនក្នុងសមុទ្រជប៉ុន ដែលវាជាការបាញ់មី ស៊ីលបីគ្រាប់ ហើយក្នុងខែកក្កដា មួយគ្រាប់និងពីរ គ្រាប់ ទៀតក្នុងខែមិថុនា ដែលវាការបំ ពានផ្គើននិង សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ។

88

មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បងកន្លងមក

 

 

RELATED ARTICLES