Man City បើក​ទ្វារ​មុខ​ស្វាគមន៍ ​Bravo តែ​ចំហ​ទ្វារ​ក្រោយ​ឲ្យ​​ Joe Hart

0
322

តាមប្រភពពីដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃអង្គារទី ១៦ សីហា ២០១៦ បានឲ្យដឹងថា ការចរចាទិញកីឡាករ ចាំទី Claudio Bravo រវាងក្លឹប Man City និង អ្នកមានបុណ្យBarcelona បានឈានមកដល់ដំណាក់កាលព្រមព្រៀងគ្នាចុងក្រោយហើយ។

C.Bravo

ប្រភពព័ត៌មានដដែលនោះបានឲ្យដឹងទៀតថា កីឡាករBravo បានយល់ព្រមចុះហត្ថលេខា រយៈពេល៤ឆ្នាំ ជាមួយក្លឹបមេឃខៀវMan City ជាមួយនឹងតម្លៃខ្លួន ជាង២១លានដុល្លារអាមរិក។

បន្ទាប់ពីទិញបានកីឡាករចាំទីដៃស្អិត ក្លឹបមេឃខៀវMan City បានផ្តល់ជម្រើសពីរឲ្យកីឡាករ ចាំទី ជើងចាស់ Joe Hart គឺត្រូវបន្តស្នាក់នៅទីនេះ ក្នុងតួនាទីអ្នកចាំទី ទី២ ឬត្រូវចេញតាមទ្វារក្រាយស្វែងរកទ្រនំថ្មី។  កីឡាករ Bravo គ្រោងនឹងធ្វើដំណើរទៅកាន់ទឹកដី អង់គ្លេសនៅថ្ងៃព្រហស្បត៍ទី ១៨ សីហា២០១៦ ហើយនៅចុងសប្តាហ៍នេះ គេអាចនឹងបង្ហាញវត្តមានតែម្តងនៅក្នុងជំនួបជាមួយក្រុម ម្ចាស់ផ្ទះ Stoke ។

Joe-Hart

ដោយ៖ ហេង ដេត