បក្សីស្លាបដែក Mitsubishi F-2 មានសមត្ថភាព ច្បាំងកម្រិតណា?

0
481

សព្វាវុធ(ជប៉ុន)៖ ក្នុងខែតុលាឆ្នាំ១៩៨៧ ប្រទេសជប៉ុនបាន ជ្រើសយកនូវយន្តហោះចម្បាំង F-16C Fighting Falcon ជាមូលដ្ឋានសម្រាប់ធ្វើការអភិវឌ្ឍ កំណែទម្រង់ថ្មីជា ច្រើនក្នុងការពាំនាំមកជំនួស ម៉ូដែល Mitsubishi F-1 ដែលជាអ្នកចម្បាំងគាំទ្រ ការវាយប្រហារលើដែន អាកាសជាបឋម។

ទោះជាមានការផ្សព្វផ្សាយ ពីកម្មវិធីដែលអាចមាន វាទប្បដិវាទក្តី ក៏យ៉ាងហោចណាស់ F-2 គឺមានការសម្រិត សម្រាំងឡើងដូចគ្នានិង យន្តហោះ Block 52/52 F-16Cs បួនម៉ូដែល ។ F-2 មានភាពល្បីរន្ទឺដោយ ការប្តេជ្ញា របស់ជប៉ុនក្នុងការរក្សា នូវឧស្សាហកម្មដែនអាកាស បច្ចេកវិទ្យាខ្ពស់របស់ខ្លួន។

លក្ខណៈពិសេស F-2  រួមមានស្លាបថ្មី ហើយគ្រប់សមាសធាតុ ផ្សំនៃសំណង់ ទាំងអស់គឺរឹងមាំធន់ និងការប្រើ ប្រាស់ អមដោយសម្ភារៈ តែងលម្អរ៉ាដាដែលគួរឲ្យចាប់អារម្មណ៍និងឈានមុខ។ក្រៅពីនេះនៅ មានក្បាល មុខវែង ជាងមុនដើម្បីជួយសម្រួលឲ្យ ដល់សកម្មភាពចាប់ រូបភាពបញ្ជូនមកប្រព័ន្ធរ៉ាដា កន្ទុយក្រោយ ក៏ត្រូវបាន កែកុន វែង ជាងស៊េរីមុនដែរ ។

4

Mitsubishi គឺជាអ្នកទទួលម៉ៅការ ផលិតធំ ជាងគេដែល ទទួលខុស ត្រូវដំឡើងយន្តហោះ ចម្បាំងក៏ ដូចជា ផលិត ផ្នែកអាវុធដែលបាញ់ឆេះដោយិគ្មានផ្ទុះគ្រាប់រំសេវ ខណៈក្រុមហ៊ុន ដំឡើងធំៗ ដទៃទៀតបាន ផលិតយន្តហោះពិឃាត Lockheed Martin , Kawasaki និង Fuji ជាដើម។

ទោះជាយ៉ាងណា Mitsubishi F-2 មានបំពាក់មីស៊ីល បាញ់តទល់ គ្នានិងយន្តហោះស ត្រូវលើ ដែនអាកាស នៅស្លាប ទាំងសងខាងប្រភេទ AIM-9 ឬ Mitsubishi AAM-3 ហើយវាក៏នៅ តែមានផ្ទុកក្បាល គ្រាប់១១ដដែល ក្នុងនោះមានរាប់ បញ្ចូលមីស៊ីលបាញ់ ប្រឆាំងឬទប់ស្កាត់ពីការបាញ់ផ្លោង ចេញពីនាវាចម្បាំងប្រភេទ ASM-2 ដែលស្ថិតក្នុងចំណោម សព្វាវុធគោលមួយ។

3

ជាមួយគ្នានោះដែរ F-2 មានកាំភ្លើង ធំខ្នាតគ្រប់ 1×20 ម.ម និងកាណុង JM61A1 មីស៊ីលប្រឆាំង ការបាញ់ ចេញពីនាវាច្បាំង ប្រភេទ ASM-1/2, AIM-7F / AIM-7M+ Sparrow, AIM-9L ឬមីស៊ីល បាញ់តទល់ និងសត្រូវលើអាកាសដូចគ្នា  AA-3+ ។ចំណែកគ្រាប់បែក ប្រភេទគ្រាប់រុក្កកែត JLAU-3/A and RL-4 ។

ដោយឡែកសមត្ថភាព ប្រយុទ្ធពេញលេញគឺយន្តហោះ នេះបានកាត់បន្ថយ ប្រេងឥន្ធនៈ៦៨៥លីត្រ។ ល្បឿនហោះហើរ អតិបរមា២១២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ឆ្នាំប្រើប្រាស់២០០១ ។

5