Friday, April 19, 2024
Homeបច្ចេកវិទ្យាNokia ​អះអាង​​ចេញ​​ស្មា​ត​​ហ្វូ​ន​ និង​ Tablet ​ចុង​ឆ្នាំ​​២០១៦

Nokia ​អះអាង​​ចេញ​​ស្មា​ត​​ហ្វូ​ន​ និង​ Tablet ​ចុង​ឆ្នាំ​​២០១៦

ឈ្មោះហ្វាំងឡង់ កំពុងស្ថិត នៅលើកំណាត់ផ្លូវ វិលត្រឡប់មកកាន់ទីផ្សារវិញ បន្ទាប់ពីពេលវេលាលក់បណ្តាញផលិតឧបករណ៍ឲ្យ Microsoft ។
បានមានការចោទសួរជាច្រើនថា តើ Nokia មាននាំស្មាតហ្វូនមកកាន់ទីផ្សារវិញនៅក្នុងឆ្នាំនេះ ឬអត់? ពេលថ្មីៗនេះ Microsoft បានលក់យករោងចក្រផលិតទូរស័ព្ទនៅវៀតណាមឲ្យ Foxconn ។ សិទ្ធិប្រើប្រាស់ម៉ាក Nokia សម្រាប់ស្មាតហ្វូនរបស់ Microsoft ក៏អស់នៅត្រីមាសទី៤ឆ្នាំ២០១៦ ។
ហើយពេលថ្មីៗនេះ តាមការបញ្ជាក់របស់ Mike Wang ម្ចាស់ Nokia ប្រទេសចិននៅលើ The Paper ឈ្មោះរបស់ហ្វាំងឡង់នឹងដាក់តាំងបង្ហាញឧបករណ៍ Android ម៉ាក Nokia ៣ ឬ៤ នៅចុងឆ្នាំ២០១៦ ។ រឿងគួរឲ្យភ្ញាក់ផ្អើល គឺមិនត្រឹមតែស្មាតហ្វូនទេ Nokia អាចដាក់តាំងបង្ហាញទាំង Tablet ដើរដោយ Android ទៀតផង ។
ចំណែកតាម PhoneArena, Nokia កំពុងស្ថិតក្នុងផែនការដាក់តាំងបង្ហាញស្មាតហ្វូតថ្មីចរន្តលំដាប់ខ្ពស់ដល់ទៅ២ឯណោះ ។ ទាំងពីរអាចដើរដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ថ្មីបំផុត និងប្រើឈីប Snapdragon 820 របស់ Qualcomm ។ ស្មាតហ្វូនទាំងពីរនោះ មួយមានទំហំធំ និងមួយទៀតមានទំហំតូច ប៉ុន្តែសុទ្ធតែប្រើប្រាស់ការរចនាស៊ុមលោហធាតុ និង ប្រឆាំងធូលី ។
បន្ទាប់ពីធ្លាក់ចុះមួយរយ:ពេលយ៉ាងយូរជាមួយ Windows Phone និងត្រូវលក់ខ្លួនឲ្យ Microsoft, Nokia កំពុងបង្ហាញការប្តេជ្ញាចិត្តវិលត្រឡប់មកកាន់ទីផ្សារទូរស័ព្ទឆ្លាតវៃវិញឆាប់បំផុត ។ ក្រុមហ៊ុនទើបនាំមកវិញនូវលោក Pekka Rantala ជាអតីតបុគ្គលិករបស់ Nokia និងធ្លាប់បម្រើការងារជានាយកប្រតិបត្តិក្រុមហ៊ុនហ្គេម Rovio ដើម្បីកាន់កាប់តួនាទីនាយកទីផ្សារ ៕
ដោយ: តូច រំលឹក

RELATED ARTICLES