Thursday, May 2, 2024
Homeព័ត៌មានជាតិបក្ស​ប្រឆាំង​ច្រាន​ចោល​សម្តី​លោក​ សុន ឆ័យ រឿង​បង្កើត​រដ្ឋា​ភិបាល​ស្រមោល

បក្ស​ប្រឆាំង​ច្រាន​ចោល​សម្តី​លោក​ សុន ឆ័យ រឿង​បង្កើត​រដ្ឋា​ភិបាល​ស្រមោល

ភ្នំពេញ៖ បន្ទាប់ពីលោកសុន ឆ័យ អភិបាលនៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៦ ថា គណបក្សសង្គ្រោះជាតិ បានសម្រេច បង្កើតរដ្ឋាភិបាលស្រមោល ដែលមានគណៈកម្មការ១០ ដូចរដ្ឋសភានោះមក អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បាន បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនបាន បង្កើតរដ្ឋាភិបាលស្រមោលនោះទេ គឺគ្រានតែ បង្កើតគណៈកម្មការទាំង១០របស់គណបក្ស ដើម្បីតាមដានការងារនៅរដ្ឋសភា ប៉ុណ្ណោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅ ស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ កាល ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ លោកយឹម សុវណ្ណ បានលើកឡើងថា គណៈកម្មការជំនាញចំនួន ១០ ដែលគណបក្សសង្គ្រោះជាតិ បានរៀបចំ រចនាសម្ព័ន្ធដឹកនាំនាថ្មីៗនេះ គ្រាន់តែជារចនា សម្ព័ន្ធផ្ទៃក្នុងក្នុងគណៈកម្មាធិការនាយករបស់ គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ ដែលត្រូវ បានបង្កើតឡើងដើម្បីផ្តល់យោបល់ ឬអនុសាសន៍ ដល់គណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ ក៏ដូចជាផ្តល់យោបល់ ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពោលគឺ ពុំមែនជាការបង្កើតរដ្ឋាភិបាលស្រមោល ដើម្បី តតាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នោះទេ។

លោកយឹម សុវណ្ណ បានមានប្រសាសន៍ ថា “ថ្ងៃនេះខ្ញុំសូមជូននូវព័ត៌មានទាក់ទងនឹង២ ចំណុច ដើម្បបញ្ជាក់ឱ្យបានច្បាស់។ ទី១ អ្នកសារព័ត៌មានបានសរសេរអំពីគណបក្សសង្គ្រោះជាតិ បង្កើតរដ្ឋាភិបាលស្រមោល។ អ្វីដែលគណ- បក្សសង្គ្រោះជាតិ ចង់បញ្ជាក់នៅពេលនេះឱ្យ បានច្បាស់ គឺគណៈកម្មការទាំង១០ ដែលយើង បានបង្កើតកន្លងមកហ្នឹង គឺជាគណៈកម្មការ ទាំង១០ របស់គណបក្សសង្គ្រោះជាតិ ដែល ធ្វើការងារនៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការ នាយករបស់គណបក្សសង្រជ្គោះតាិ នោះគឺជា ស្ថាប័នផ្ទៃក្នុងរបស់គណបក្ស ដើម្បីបង្កើតឡើង ក្នុងគោលបំណងស្រាវជ្រាវនូវគំនិតល្អៗ អនុសាសន៍ល្អៗ ដើម្បីជូនយោបល់ទៅថ្នាក់ដឹកនាំ គណបក្ស ក៏ដូចជាជូនយាបល់ទៅគណៈកម្មការ រដ្ឋសភា ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ពីព្រោះនៅក្នុងរដ្ឋសភា គណបក្សសង្គ្រោះជាតិ គ្រប់គ្រង៥គណៈកម្មការ ហើយគណៈកម្មការ៥ទៀត គ្រប់ដោយគណបក្សប្រជាជន ហើយមានអនុប្រធានគណៈកម្មការ៥ មកពី គណបក្សសង្គ្រោះជាតិ ដែលធ្វើការជាមួយ គណបក្សប្រជាជន នៅក្នុងគណៈកម្មការទាំង៥ អ៊ីចឹងវាមាននៅក្នុងជារចនាសម្ព័ន្ធរបស់គណ បក្ស ដែលបង្កើតឡើង ដើម្បីបណ្តុំធនធាន មនុស្ស នៅក្នុងគណៈកម្មាធិការនាយក ស្រាវជ្រាវ កិច្ចការសំខាន់ៗ ដើម្បីជួយផ្តល់នូវអនុសាសន៍ ជួយផ្តល់នូវគំនិតយោបល់ក្នុងន័យស្ថាបនាជូន ទៅគណៈកម្មការរដ្ឋសភា ដែលគ្រប់គ្រងដោយ គណបក្សសង្គ្រោះជាតិ។ ដូច្នេះមិនមែនរដ្ឋាភិបាលស្រមោល ឬមួយក៏ទៅតតាំងជាមួយ នឹងរដ្ឋមន្ត្រីរបស់គណបក្សប្រេជាជន ឬរដ្ឋមន្ត្រី នៅក្នុងរដ្ឋាភិបាលនោះទេ។ អាហ្នឹងសូមបញ្ជាក់ ឱ្យបានច្បាស់ជាថ្មីម្តងទៀត។ ទី២ ទាក់ទងនឹង គោលនយោបាយរបស់គណបក្ស មានប្រព័ន្ធផ្សព្វផ្សាយខ្លះ ក៏ដូចជាអ្នកវិភាគខ្លះថា គណបក្សសង្គ្រោះជាតិ អត់ទាន់មានគោលនយោបាយទេ។ ខ្ញុំសូមបំភ្លឺថា បក្សសង្គ្រោះជាតិ ដែល កើតឡើងអំពីការចូលរួមគណបក្ស២ គណបក្ស សម រង្ស៊ី ហើយគណបក្សសិទ្ធិមនុស្ស សុទ្ធតែ មានគោលនយោបាយ។ គណបក្សសម រង្ស៊ី ពីមុនមានគោលនយោបាយរបស់ខ្លួន គណបក្ស សិទ្ធិមនុស្ស ក៏មានគោលនយោបាយរបស់ខ្លួន មុនការចាប់ផ្តើមសម្មភាពនៅពាក់កណ្តាលឆ្នាំ ២០១២ ហើយយើងបានចូលរួមគ្នាបង្កើត គណបក្សសង្គ្រោះជាតិ ហើយយើងដឹងហើយ ឆ្នាំ២០១៣ ខែ០៤ យើងរៀបចំសមាជបង្កើត គណបក្សសង្គ្រោះជាតិ យើងមានគោលនយោ- បាយរបស់យើង”។

លោកយឹម សុវណ្ណ មានប្រសាសន៍បន្តថា “ប្រសិនបើគ្មានគោលនយោបាយ កម្មវិធីនយោបាយត្រឹមត្រូវទេ គណបក្សសង្រ្គោះជាតិ គ្មាន ការគាំទ្រពីប្រជាពលរដ្ឋឆ្នាំ២០១៣នោះទេ ហើយយើងក៏មិនអាចទទួលបានអាសនៈនៅ ក្នុងរដ្ឋសភា ៥៥អាសនៈ ដូចដែលយើងកំពុង ធ្វើការងារបច្ចុប្បន្ននេះដែរ។ យើងចង់បញ្ជាក់ បន្ថែមថា គណបក្សឥឡូវហ្នឹងទូទាំងប្រទេស កំពុងដំណើការរៀបចំភ្នាក់ងារហើយ។ ភ្នាក់ងារ យើងបានបណ្តុះបណ្តាល ខ្លះទៀតក៏នៅកំពុង បណ្តុះបណ្តាលបន្ថែមទៀត ហើយសង្ឍឹមថា ការចុះឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី០១ ខែ០៩ ឆ្នាំ២០១៦ នេះ រហូតទៅដល់ថ្ងៃទី២៩ វិច្ឆកា ឆ្នាំ២០១៦ នេះ ហើយយើងនឹងចាប់ ផ្តើមភ្នាក់ងារគ្រប់ការិយាល័យ។ ហើយទន្ទឹម នឹងហ្នឹង សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះ ឱ្យបានគ្រប់ៗគ្នា ពីឥឡូវ នេះ បញ្ជីបោះឆ្នោត ចាស់បោះចោលយកបញ្ជី បោះឆ្នោតថ្មី។ អ៊ីចឹង បងប្អូនណាមិនបានទៅ ចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេល៩០ថ្ងៃ ដែល គេបានរៀបចំពេលខាងមុខនេះទេ កុំឱ្យស្តាយ ក្រោយ ហើយយើងត្រូវតែចូលរួមបំពេញកា- តព្វកិច្ចយើងក្នុងនាមប្រជាពលរដ្ឋ។ បើយើង ចង់បានការដឹកនាំល្អ ចង់បានការកែទម្រង់ការ អភិវឌ្ឍដោយយុត្តិធម៌ ដោយសមធម៌ ហើយ ឱ្យមានយុត្តិធម៌សង្គម ហើយបញ្ហាដែលយើង មើលឃើញសព្វថ្ងៃដោះស្រាយមិនទាន់ចេញចង់ បានដោះស្រាយឱ្យបានឆាប់យើងម្នាក់ៗដែល ជាប្រជាពលរដ្ឋខ្មែរ ត្រូវតែមានកាតព្វកិច្ច ដើម្បី បោះឆ្នោត”។

សូមបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាលគណបក្ស នាព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំគណៈកម្មការជំនាញថ្មី ទាំង១០នោះ លោកសុន ឆ័យ បានអះអាង ថា គណបក្សសង្គ្រោះជាតិចង់ឱ្យគណៈកម្មការ នោះ ក្លាយជារដ្ឋាភិបាលស្រមោល ដែលជា រចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី នៅពេលគណបក្ស សង្គ្រោះជាតិឈ្នះឆ្នោត។

លោកបានបញ្ជាក់នៅពេលនោះថា “យើង ចង់បង្កើតឱ្យទៅជារដ្ឋាភិបាលស្រមោលមួយ  រដ្ឋាភិបាលស្រមោលនោះ ត្រូវទទួលរងនូវការ ចោទប្រកាន់ ដោយមិនសមហេតុផល ព្រោះ រដ្ឋាភិបាលស្រមោល ត្រូវបានរៀបចំអនុវត្តជា ទូទៅនៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យបែបសភានិយម ដូចប្រទេសកម្ពុជាយើង”។

លោកសុន ឆ័យ បានបញ្ជាក់នៅពេលនោះ ទៀតថា “គេហៅរដ្ឋាភិបាលត្រៀម បើចាញ់ ឆ្នោត យើងនៅតែត្រៀមអ៊ីចឹងទៅ ដូចដែល សម្តេចនាយករដ្ឋមន្ត្រី គាត់ហៅនាយករដ្ឋមន្ត្រី ឧទាហរណ៍អ៊ីចឹង ប៉ុន្តែបើយើងឈ្នះ អ្នកដែល ត្រៀមនោះនឹងក្លាយជារដ្ឋមន្ត្រី យើងមិនអាច បំពេញភារកិច្ចជូនជាតិឱ្យមានប្រសិទ្ធភាពដោយ យើងមិនគិតគូរពីពេលឥឡូវទេ”។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចាត់ទុកថា ការបង្កើតរដ្ឋាភិបាល ស្រមោលនេះ ជាការស្រមើលស្រមៃរបស់ គណបក្សប្រឆាំង និងមេដឹកនាំគណបក្សប្រឆាំង ហើយខុសនឹងច្បាប់ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ពោលគឺគ្រាន់តែជាការឃោសនាដើម្បីឱ្យអ្នកព័ត៌មាន ក៏ដូចជាសាធារណជនចាប់អារម្មណ៍ ទៅលើខ្លួនប៉ុណ្ណោះ គ្មានសារសំខាន់ សម្រាប់ ជាតិទេ។

ចំណែកលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ថ្លែងចំណាប់អារម្មណ៍ ក្នុងកម្មវិធី “បណ្តុះបណ្តាលយុវជនគណបក្ស សង្គ្រោះជាតិ រាជធានីភ្នំពេញ” កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ថា គណៈ- កម្មការជំនាញទាំង១០ ដែលគណបក្សសង្គ្រោះជាតិ បង្កើតឡើងនោះ ពុំមែនជារដ្ឋាភិបាល ស្រមោលទេ។

លោកកឹម សុខា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកថា “ក្នុងកាលៈទេសនេះ គណបក្សសង្គ្រោះជាតិ យើងត្រូវធ្វើកិច្ចការ៣ យ៉ាង ទន្ទឹមគ្នា ៖

ទី១-ការរៀបចំខ្លួនដើម្បីទៅបោះឆ្នោត ៖ ពង្រឹងនិងពង្រីករចនាសម្ព័ន្ធ រៀបចំភ្នាក់ងារ សង្កេតការណ៍ ជ្រើសរើសបេក្ខជនសម្រាប់ឈរ ឈ្មោះបោះឆ្នោត។

ទី២-ការតស៊ូមតិ ដើម្បីទាមទារបរិយាកាសនយោបាយល្អមុនការបោះឆ្នោត។ ការតស៊ូ នេះ គឺយើងប្រកាន់យកគោលកាណ៍អហិង្សា។

ទី៣-ការត្រៀមលក្ខណៈសម្បត្តិសម្រាប់ ដឹកនាំប្រទេស នៅពេលឈ្នះឆ្នោត ៖

-ធ្វើបច្ចុប្បន្នភាពគោលនយោបាយ កម្មវិធីនយោបាយ និងសារនយោបាយរបស់គណ- បក្ស ឱ្យស្របតាមស្ថានភាពបច្ចុប្បន្ន និងតម្រូវការទៅអនាគត។

-ជំរុញឱ្យគណៈកម្មការជំនាញទាំង១០ ក្នុងគណៈកម្មាធិការនាយកគណបក្ស និងគណៈកម្មការជំនាញ១០ទៀត ក្នុងក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ ដើម្បីសិក្សាស្រាវជ្រាវ និងតាមដានលើវិស័យនានា។ ខ្ញុំសូមបញ្ជាក់ ថា គណៈកម្មការជំនាញទាំងនេះ មិនមែនជា “ដ្ឋាភិបាលស្រមោល” នោះទេ។

-ត្រៀមធនធានមនុស្ស ដោយបើកទូលាយ ឱ្យមានការចូលរួមពីមជ្ឈដ្ឋាននានា និងកសាង សមត្ថភាពសម្រាប់អនុវត្តនូវកម្មវិធីនយោបាយ ខាងលើ នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំ ប្រទេស”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES