អគ្គ​​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ចុះ​ពិនិត្យ​កម្មករ​សំណង់​ចិន​ នៅ​​ខណ្ឌ​ចំការ​មន​

0
305
dsfdfsa
សមត្ថកិច្ចកំពុងពិនិត្យជនជាតិចិន ស្នាក់នៅកម្ពុជា

ភ្នំពេញ៖ នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យលិខិតឆ្លងដែននិងសៀវភៅការងារដែលនៅប្រទេសកម្ពុជាមានចំនួន១៩០នាក់  កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៦ ខែសីហា តាមផ្លូវបើកថ្មី នៅចំណុចដីឡូត៍គ្មានលេខ បន្ទប់កម្មករស្នាក់នៅ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

dffdssdaf
សមត្ថកិច្ចកំពុងពិនិត្យសៀវភៅស្នាក់នៅ

ប្រតិបត្តិការនេះដឹកនាំលោក អ៊ុក ហៃសីឡា ជាប្រធាននាយកដ្ឋានអន្តោប្រវេសន៍ មានការសំរបសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យបន្ទប់ស្នាក់នៅជនបរទេសជាកម្មករនិងមេជាងសំណង់ដើម្បីស្វែងរកសៀវភៅការងារនិងលិខិតឆ្លងដែនដែលរស់នៅប្រទេសកម្ពុជាក្នុងនោះបានសាកសួរជនជាតិចិនចំនួន១៩០នាក់ ។ បន្ទាប់ពីសាកសួររួចហើយបានដកហូតលិខិតឆ្លងដែន៤២៨ក្បាលនិងត្រូវនាំខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២១នាក់  ប្រុសទាំងអស់ ក្នុងនោះជនជាតិវៀតណាមម្នាក់ ។

fgdssdfsd
ជនជាតិជនប្រគល់លិខិតឆ្លងដែនឲ្យសមត្ថកិច្ចពិនិត្យ

ជនអន្តោប្រវេសន៍ដែលមិនមានឯកសារស្របច្បាប់ត្រូវបានឃាត់ខ្លួនចំនួន២១នាក់ បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ៕

គួន ចំរើន