Samsung ​អះអាង​ថា​នឹង​ចេញ ​Galaxy ​Note ​7 ​ស៊េរី ​RAM ​6 ​GB

0
383

ក្រុមហ៊ុនកូរ៉េឲ្យដឹងថា នឹងមានគំរូស្មាតហ្វូន លំដាប់ខ្ពស់មានអង្គចងចាំ «សម្បើម» ប៉ុន្តែមិនចេញលក់ទូទាំងពិភពលោកទេ ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍បង្ហាញមុខ Galaxy Note 7 នៅសេអ៊ូល (កូរ៉េ) អគ្គនាយក Samsung លោក Mobile Koh Dong-jin បានបញ្ជាក់ពីផែនការអភិវឌ្ឍន៍ Galaxy Note 7 ឡើង RAM 6 GB និងអង្គចងចាំខាងក្នុងឡើងដល់ 128 GB ។ មុននេះ គេហទំព័របច្ចេកវិទ្យាជាច្រើនបានមានព័ត៌មានលេចធ្លាយអំពីទូរស័ព្ទនេះ ។

ប្រធានបណ្តាញទូរស័ព្ទចល័តរបស់ Samsung និយាយថា ពួកគេកំពុងពិចារណាការដាក់ពង្រាយស៊េរីធ្វើឲ្យប្រសើរឡើងរបស់ Galaxy Note 7 នៅប្រទេសចិន ។ មូលហេតុគឺបណ្តាក្រុមហ៊ុនផលិតនៅទីនេះសកម្មបំផុតក្នុងការបញ្ចេញស្មាតហ្វូនមានអង្គចងចាំធំយ៉ាងច្រើន ។ នៅទីផ្សារទូទាំងពិភពលោក ក្រុមហ៊ុនកូរ៉េគ្រាន់តែបញ្ចេញ Galaxy Note 7 មាន RAM 4 GB និងអង្គចងចាំខាងក្នុង 64 GB ប៉ុណ្ណោះ ។

Samsung កំពុងប្រឈមនឹងការលំបាកនៅប្រទេសចិន ពេលបរិមាណលក់ចេញស្មាតហ្វូនរបស់ក្រុមហ៊ុនថយចុះឥតឈប់ឈរ ។ ដូច្នេះក្រុមហ៊ុនចង់ទាក់ទាញអ្នកប្រើប្រាស់នៅប្រទេសមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក ដោយបណ្តាផលិតផលមានការកំណត់រចនាសម្ព័ន្ធខ្លាំងក្លា ហើយនោះអាចជាមូលហេតុដែលក្រុមហ៊ុនអភិវឌ្ឍន៍ RAM 6GB របស់ Galaxy Note 7 ។

នៅទីផ្សារទូទាំងពិភពលោក Samsung នឹងលក់ Galaxy Note 7 វគ្គដំបូងនៅថ្ងៃទី១៩ ខែសីហា ។ កម្ពុជា ក៏ស្ថិតក្នុងវគ្គចែកចាយនេះដែរ កម្រិតតម្លៃសម្រាប់ផលិតផល គឺ៧៧០ដុល្លារ ៕

ដោយ: តូច រំលឹក